ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 14:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សូល​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​នៅ​ជា​មួយ​ថា ចូរ​រាប់​មើល តើ​អ្នក​ណា​ដែល​បាន​ចេញ​ពី​យើង​ទៅ​នោះ កាល​គេ​បាន​រាប់​ទៅ នោះ​ឃើញ​បាត់​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ថា៖ «ចូរ​រាប់​មើល​អ្នក​ណា​ខ្លះ​ដែល​បាន​ចេញ​ពី​យើង»។ ពេល​គេ​បាន​រាប់ ឃើញ​បាត់​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្ដេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច។

សូមមើលជំពូក

អាល់គីតាប

ស្តេច​សូល​បាន​បញ្ជា ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្តេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច។

សូមមើលជំពូក



១ សាំ‌យូ‌អែល 14:17
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ​ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ


ឯ​ពួក​យាម‌ល្បាត​ខាង​សូល ដែល​នៅ​ក្រុង​គីបៀរ​ក្នុង​ស្រុក​បេន‌យ៉ាមីន គេ​ក៏​មើល​ទៅ​ឃើញ​បណ្តា​ពល​បែក‌ខ្ញែក​ពី​គ្នា​ខ្ចាត់​ខ្ចាយ ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ


នោះ​សូល​ទ្រង់​មាន​បន្ទូល​ទៅ​អ័ហ៊ីយ៉ា​ថា ចូរ​យក​ហឹប​នៃ​ព្រះ​មក​ឯ​ណេះ (ដ្បិត​នៅ​វេលា​នោះ ហឹប​នៃ​ព្រះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ទ័ព​អ៊ីស្រាអែល)