Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ថា៖ «ចូរ​រាប់​មើល​អ្នក​ណា​ខ្លះ​ដែល​បាន​ចេញ​ពី​យើង»។ ពេល​គេ​បាន​រាប់ ឃើញ​បាត់​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​ស្ដេច​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្ដេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ សូល​មាន​បន្ទូល​ទៅ​ពួក​អ្នក ដែល​នៅ​ជា​មួយ​ថា ចូរ​រាប់​មើល តើ​អ្នក​ណា​ដែល​បាន​ចេញ​ពី​យើង​ទៅ​នោះ កាល​គេ​បាន​រាប់​ទៅ នោះ​ឃើញ​បាត់​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​សូល​បាន​បញ្ជា ទៅ​កាន់​ទាហាន ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​រាប់​ចំនួន​គ្នា​យើង​មើល តើ​បាត់​នរណា​ខ្លះ»។ គេ​ក៏​រាប់​មើល ហើយ​ឃើញ​បាត់​សម្តេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្តេច។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:17
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


ពួក​យាម‌ល្បាត​របស់​សូល​នៅ​ក្រុង​គី‌បៀរ ស្រុក​បេនយ៉ាមីន មើល​ទៅ​ឃើញ​ពល​ទ័ព​បែក‌ខ្ញែក​គ្នា ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ


ព្រះ​បាទ​សូល​បញ្ជាលោក​អ័‌ហ៊ី‌យ៉ា​ថា៖ «ចូរ​យក​ហិប​របស់​ព្រះ​មក​ទី​នេះ»។ ដ្បិត​គ្រា​នោះ ហិប​របស់​ព្រះ​នៅ​ជា‌មួយ​ប្រជា​ជន​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម