ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 11:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សូល​លោក​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចំនួន​៣​សែន​នាក់ ហើយ​ពួក​យូដា​៣​ម៉ឺន​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​សូល​បាន​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចំនួន​បី​សែន​នាក់ ហើយ​ពួក​យូដា​ប្រាំពីរ​ម៉ឺន នាក់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។

សូមមើលជំពូក

អាល់គីតាប

ស្តេច​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​មាន​ទ័ព​អ៊ីស្រ‌អែល​ទាំង​អស់​ចំនួន ៣០០ ០០០នាក់ និង​ទ័ព​យូដា​មាន​ចំនួន ៣០ ០០០នាក់។

សូមមើលជំពូក



១ សាំ‌យូ‌អែល 11:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រាអែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។


គ្រា​នោះស្តេច​យ៉ូរ៉ាម​ក៏​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​មើល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ហើយ​យាង​នាំ​មុខ​គេ​ទៅ


ឯ​ពួក​មេ‌ទ័ព​ក្នុង​បណ្តាជន​ទាំង​ប៉ុន្មាន គឺ​ជា​មេ‌ទ័ព​នៃ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ គេ​ក៏​ចេញ​មុខ​ឡើង ក្នុង​ជំនុំ​ពួក​បណ្តាជន​នៃ​ព្រះ មាន​ពល​ថ្មើរ​ជើង ដែល​កាន់​ដាវ​៤​សែន​នាក់


រួច​ប្រាប់​ដល់​ពួក​អ្នក​ដែល​នាំ​ដំណឹង​មក​នោះ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ដល់​ពួក​យ៉ាបេស-កាឡាត​ថា ថ្ងៃ​ស្អែក​នេះ​ដល់​ថ្ងៃ​ពេញ​កំដៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រួច​ហើយ ពួក​នោះ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា​មនុស្ស​ដែល​នៅ​យ៉ាបេស ហើយ​គេ​កើត​មាន​សេចក្ដី​អំណរ​ឡើង​ជា​ខ្លាំង


រួច​សាំយូ‌អែល​ក៏​ក្រោក​ឡើង ដើរ​ចាក​ចេញ​ពី​គីល‌កាល ទៅ​ឯ​គីបៀរ នៅ​ស្រុក​បេន‌យ៉ាមីន​ទៅ។


ដូច្នេះ សូល​ទ្រង់​ក៏​កេណ្ឌ​ប្រមូល​បណ្តាជន ហើយ​គណនា​រាប់​គេ​នៅ​ត្រង់​ថេលែម ឃើញ​មាន​ពល​ថ្មើរ​ជើង​ចំនួន​២​សែន​នាក់ នឹង​ពួក​យូដា​១​ម៉ឺន​នាក់​ទៀត