Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ពួក​មេ‌ទ័ព​ក្នុង​បណ្តាជន​ទាំង​ប៉ុន្មាន គឺ​ជា​មេ‌ទ័ព​នៃ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ គេ​ក៏​ចេញ​មុខ​ឡើង ក្នុង​ជំនុំ​ពួក​បណ្តាជន​នៃ​ព្រះ មាន​ពល​ថ្មើរ​ជើង ដែល​កាន់​ដាវ​៤​សែន​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួកមេ​ដឹក​នាំនៃ​ប្រជាជន​ទាំង​ប៉ុន្មាន គឺ​មេ‌ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​ប្រជុំនៃ​ប្រជារាស្ត្រ​របស់​ព្រះ គឺ​មាន​កង​ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​វត្ត‌មាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌ជន​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​កង‌ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល សុទ្ធ​តែ​មាន​វត្ត‌មាន​ក្នុង​អង្គ​ប្រជុំ​នៃ​ប្រជា‌ជន​របស់​អុលឡោះគឺ​មាន​កង​ពល​ថ្មើរ​ជើង​ចំនួន​បួន​សែន​នាក់ ប្រដាប់​ដោយ​ដាវ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះស្ត្រី​នោះ​ក៏​ទូល​សួរ​ថា បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​វិញ ដ្បិត​ដែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ នោះ​ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ដោយ​ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ


យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រាអែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។


កាល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចំបាំង​ជា​ខ្លាំង​ទប់​មិន​បាន នោះ​ទ្រង់​រើស​យក​ទាហាន​៧០០​នាក់ ដែល​កាន់​ដាវ​នាំ​ទៅ​ដោយ​ប្រាថ្នា​នឹង​ទំលាយ​ចូល​ទៅ​ដល់​ស្តេច​អេដំម តែ​ធ្វើ​មិន​កើត​ទេ


កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឮ​ដូច្នោះ នោះ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ដើម្បី​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ។


នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ាមីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា


ឯ​ពួក​អ៊ីស្រាអែល ដែល​ក្រៅ​ពី​ពួក​បេន‌យ៉ាមីន​នោះ​មាន​៤​សែន​នាក់​ដែល​កាន់​ដាវ សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ចំបាំង


(រីឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ឡើង​មក​ដល់​មីសប៉ា​ដែរ) ពួក​កូន​ចៅ​អ៊ីស្រាអែល​សួរ​ថា សូម​ប្រាប់​ឲ្យ​យើង​ដឹង ជា​អំពើ​ដ៏​លាមក​នេះ​បាន​កើត​មក​ជា​យ៉ាង​ណា


រីឯ​សេបាស នឹង​សាល‌មូន៉ា គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កើរកូរ មាន​ទាំង​កង‌ទ័ព​ប្រហែល​ជា​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ជា​មួយ​ផង គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ពី​ព្រោះ​ទាហាន​របស់​គេ​១​សែន​២​ម៉ឺន​នាក់ ដែល​កាន់​ដាវ​បាន​ដួល​ស្លាប់​អស់​ហើយ


ឯ​សូល​លោក​រាប់​គេ​នៅ​ត្រង់​បេសេក នោះ​ឃើញ​មាន​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចំនួន​៣​សែន​នាក់ ហើយ​ពួក​យូដា​៣​ម៉ឺន​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម