១ សាំយូអែល 13:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពីគីលកាល ទៅឯគីបៀរ នៅស្រុកបេនយ៉ាមីនទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 រួចលោកសាំយូអែលក៏ក្រោកឡើង ហើយចេញពីគីលកាល ។ ប្រជាជនឯទៀតបានឡើងទៅតាមស្ដេចសូល ដើម្បីជួបកងទ័ព ពួកគេបានឡើងពីគីលកាល ទៅគីបៀរ នៅស្រុកបេនយ៉ាមីន ។ ស្ដេចសូលបានរាប់ចំនួនប្រជាជនដែលរួមដំណើរជាមួយ មានចំនួនប្រមាណបីរយនាក់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកសាំយូអែលចាកចេញពីគីលកាល់ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ ព្រះបាទសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថាមានប្រហែលប្រាំមួយរយនាក់។ សូមមើលជំពូកអាល់គីតាប15 សាំយូអែលចាកចេញពីគីលកាល់ ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ ស្តេចសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថា មានប្រហែលប្រាំមួយរយនាក់។ សូមមើលជំពូក |
នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់ នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស នឹងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរ ក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ