ពួកភីលីស្ទីនក៏ដេញតាមសូល នឹងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ នឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ
១ របាក្សត្រ 9:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ នឹងអែស-បាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នើរបង្កើតគីស គីសបង្កើតសូល សូលបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ អាល់គីតាប លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ស្តេចសូលស្តេចសូល ជាឪពុករបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ |
ពួកភីលីស្ទីនក៏ដេញតាមសូល នឹងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ នឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ
ឯមីកឡូតក៏បង្កើតសាំម៉ា ពួកអ្នកទាំងនោះក៏អាស្រ័យនៅជាមួយនឹងបងប្អូនគេ នៅក្នុងក្រុងយេរូសាឡិមដែរ
ដូច្នេះ នៅថ្ងៃចំបាំង នោះគ្មានអ្នកណាមួយ ខាងសូល នឹងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែសូល ហើយនឹងយ៉ូណាថាន ជាបុត្រាទ្រង់ប៉ុណ្ណោះ
ថ្ងៃ១យ៉ូណាថាន ជាបុត្រាសូល ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ
ពួកភីលីស្ទីនដេញតាមសូល នឹងពួកបុត្រាទ្រង់យ៉ាងប្រកិត គេបានសំឡាប់យ៉ូណាថាន អ័ប៊ីណាដាប់ ហើយនឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ