Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 10:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពួក​ភីលីស្ទីន​ក៏​ដេញ​តាម​សូល នឹង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត បាន​ធ្វើ​គុត​យ៉ូណា‌ថាន អ័ប៊ី‌ណាដាប់ នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួក​ភីលី‌ស្ទីន​បាន​ដេញ​តាម​សូល និង​ពួក​បុត្រា​របស់​ព្រះ‌អង្គ​យ៉ាង​ប្រកិត គេ​បាន​ធ្វើ​គុត​យ៉ូណា‌ថាន អ័ប៊ី‌ណាដាប់ និង​ម៉ាលគី-ស៊ូអា ជា​បុត្រា​របស់​ព្រះបាទ​សូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​ភីលីស្ទីន​បាន​ដេញ​តាម​ព្រះ‌បាទ​សូល និង​បុត្រៗ​របស់​ស្ដេច​យ៉ាង​ប្រកិត។ ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណា‌ថាន សម្ដេច​អប៊ី‌ណាដាប់ និង​សម្ដេច​ម៉ាល់គី‌ស៊ូអា ជា​បុត្រ​របស់​ព្រះ‌បាទ​សូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​ភីលី‌ស្ទីន​បាន​ដេញ​តាម​ស្តេច​សូល និង​កូនៗ​របស់​ស្តេច​យ៉ាង​ប្រកិត។ ពួក​គេ​សម្លាប់​សម្តេច​យ៉ូណា‌ថាន សម្តេច​អប៊ី‌ណាដាប់ និង​សម្តេច​ម៉ាល់គី‌ស៊ូអា ជា​បុត្រ​របស់​ស្តេច​សូល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 10:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាសស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ឯ​ស្តេច​យ៉ូសៀស​ទ្រង់​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​កាល​ផារ៉ោន-នេកោ​បាន​ឃើញ នោះ​ក៏​សំឡាប់​ទ្រង់​នៅ​ត្រង់​មេគី‌ដោ​ទៅ


ក៏​សំឡាប់​ពួក​បុត្រា​របស់​សេដេគា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន ដឹក‌នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៅ។


ចំបាំង​នោះ​បាន​ប្រែ​ជា​សាហាវ​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​សេចក្ដី​វេទនា​ដោយ​ព្រោះ​គេ


ឯ​នើរ ក៏​បង្កើត​គីស ហើយ​គីស​បង្កើត​សូល ឯ​សូល ក៏​បង្កើត​យ៉ូណា‌ថាន ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល


ឯ​នើរ​គាត់​បង្កើត​គីស គីស​បង្កើត​សូលៗ​បង្កើត​យ៉ូណា‌ថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ី‌ន៉ាដាប់ នឹង​អែស-បាល


ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទំលាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​ដំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ


រីឯ​បុត្រា​របស់​សូល នោះ​គឺ​យ៉ូណា‌ថាន​១ យីសវី​១ នឹង​ម៉ាលគី-ស៊ូអា​១ ឯ​បុត្រី​ទាំង​២​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ជា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ជា​មីកាល


យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ


ពួក​ភីលីស្ទីន​ដេញ​តាម​សូល នឹង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត គេ​បាន​សំឡាប់​យ៉ូណា‌ថាន អ័ប៊ី‌ណា‌ដាប់ ហើយ​នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម