ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 29:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ​ឯង។ រួច​គេ​តាំង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​នៃ​ដាវីឌ ឡើង​ម្តង​នេះ​ទៀត ឲ្យ​ធ្វើ​ជា​ស្តេច ក៏​ចាក់​ប្រេង​ញែក​ទ្រង់​ចេញ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​អ្នក​គ្រប់‌គ្រង ហើយ​សាដុក​ផង ឲ្យ​ធ្វើ​ជា​សង្ឃ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។ គេ​ក៏​តាំង​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌជា​លើក​ទី​ពីរ គឺ​គេ​ក៏​ចាក់​ប្រេង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជាអ្នក​គ្រប់​គ្រង ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​សាដុក ឲ្យ​ធ្វើ​ជា​សង្ឃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែង‌តាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ ព្រម​ទាំង​ចាក់​ប្រេង​អភិសេក​ស្ដេច​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក ជា​បូជា‌ចារ្យ។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ នៅ​ចំពោះអុលឡោះ‌តាអាឡា ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែង‌តាំង​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត ជា​ស្តេច ព្រម​ទាំង​ចាក់​ប្រេង​តែង‌តាំង​ស្តេច ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក​ជា​អ៊ីមុាំ។

សូមមើលជំពូក



១ របា‌ក្សត្រ 29:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បាត‌សេបា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជានិច្ច​ត​ទៅ។


ទ្រង់​មាន​បន្ទូល​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​នាំ​យក​ពួក​ពល‌ទ័ព របស់​ចៅហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ជិះ​លើ​លា‌កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ស្តេច​ទ្រង់​ក៏​តាំង​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សាដុក​ដ៏​ជា​សង្ឃ ជំនួស​អ័បៀ‌ថើរ​ដែរ។


មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសាខារ ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី គេ​ក៏​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ នឹង​គោ​មក​ដែរ គឺ​ជា​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ ហើយ​នឹង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​សេចក្ដី​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។


រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រាឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល


រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូម៉ូន នឹង​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។


ដូច្នេះ ពួក​ជន​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន។


រួច​យេត្រូ​ជា​ឪពុក​ក្មេក​ម៉ូសេ លោក​យក​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទៅ​ថ្វាយ​ដល់​ព្រះ ហើយ​អើរ៉ុន នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ក៏​មក​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ឪពុក​ក្មេក​របស់​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។


តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។


គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ីហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង យើង​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ


រួច​យើង​បាន​និយម​ខាង​សេចក្ដី​សប្បាយ ពី​ព្រោះ​នៅ​ក្រោម​ថ្ងៃ មនុស្ស​ឥត​មាន​អ្វី​ល្អ​ជាង​ការ​ស៊ី​ផឹក ហើយ​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ប៉ុណ្ណោះ ជា​ផល​ពី​ការ​នឿយ‌ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្លួន ដែល​ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។


ដូច្នេះ​ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ


ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្តាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា​ដែរ។


ហើយ​នៅ​ទី​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ឯង នឹង​ពួក​គ្រួសារ​ឯង ត្រូវ​អរ​សប្បាយ​ឡើង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​ដែល​ដៃ​ឯង​លូក​ទៅ​ចាប់​យក ពី​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង​ហើយ