Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 29:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​ក៏​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។ គេ​ក៏​តាំង​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌជា​លើក​ទី​ពីរ គឺ​គេ​ក៏​ចាក់​ប្រេង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជាអ្នក​គ្រប់​គ្រង ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​សាដុក ឲ្យ​ធ្វើ​ជា​សង្ឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែង‌តាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ ព្រម​ទាំង​ចាក់​ប្រេង​អភិសេក​ស្ដេច​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក ជា​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​ក៏​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ​ឯង។ រួច​គេ​តាំង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​នៃ​ដាវីឌ ឡើង​ម្តង​នេះ​ទៀត ឲ្យ​ធ្វើ​ជា​ស្តេច ក៏​ចាក់​ប្រេង​ញែក​ទ្រង់​ចេញ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​អ្នក​គ្រប់‌គ្រង ហើយ​សាដុក​ផង ឲ្យ​ធ្វើ​ជា​សង្ឃ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ នៅ​ចំពោះអុលឡោះ‌តាអាឡា ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែង‌តាំង​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត ជា​ស្តេច ព្រម​ទាំង​ចាក់​ប្រេង​តែង‌តាំង​ស្តេច ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក​ជា​អ៊ីមុាំ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 29:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ បាត‌សេ‌បា​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី គោរព​ចំពោះ​ស្តេច ទូល​ថា៖ «សូម​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​មាន​ព្រះជន្ម​យឺន​យូរ​ជា‌និច្ច​ត​ទៅ»។


ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នាំ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​របស់​យើង ឲ្យ​ជិះ​លើ​លា​កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ស្តេច​បាន​តាំង​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សង្ឃ​សាដុក​ជំនួស​អ័បៀ‌ថើរ​ដែរ។


មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសា‌ខារ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី គេ​បាន​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ និង​គោ​មក​ដែរ គឺ​មាន​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ និង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


ពេល​ព្រះបាទ​ដាវីឌ​មាន​វ័យ​កន្លង បាន​ស្កប់​ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ ទ្រង់​តាំង​សាឡូម៉ូន​ជា​បុត្រា ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល។


នៅ​ថ្ងៃ​ទី​ម្ភៃបី ខែ​ទី​ប្រាំពីរ ទ្រង់​ឲ្យ​ប្រជាជន​វិល​ទៅ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ព្រះបាទ​ដាវីឌ ដល់​ព្រះបាទ​សាឡូម៉ូន និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ និង​ស្រា ព្រម​ទាំង​ជូន​អាហារ​ដល់​គ្នា ហើយ​នាំ​គ្នា​សប្បាយ​រីក​រាយ​ជា​ខ្លាំង ព្រោះ​គេ​បាន​យល់​ព្រះ‌បន្ទូល​ដែល​បាន​ប្រកាស​ប្រាប់​ពួក‌គេ។


លោក​យេត្រូជា​ឪពុក​ក្មេករបស់​លោក​ម៉ូសេ​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ដល់​ព្រះ ហើយ​លោក​អើរ៉ុន និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិ‌ភោគ​ភោជនា‌ហារ​ជា‌មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។


ព្រះ មិន​បាន​ប្រហារ​ពួក​មេដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ ហើយ​គេ​នាំ​គ្នា​បរិ‌ភោគ​អាហារ។


គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ


ដូច្នេះ ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការ​សប្បាយ ព្រោះ​នៅ​ក្រោម​ថ្ងៃ​នេះ គ្មាន​អ្វី​ប្រសើ​សម្រាប់​មនុស្ស​ជា​ជាង​ការ​ស៊ី​ផឹក និង​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ទាំង​នេះ ដែល​ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្លួន ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។


ដូច្នេះ ចូរ​ទៅ​ចុះ បរិ‌ភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​កិច្ច‌ការ​ដែល​ឯង​ធ្វើ​ហើយ។


ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅ‌ហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្ដាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា‌មួយ​គ្នា​ដែរ។


នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក និង​គ្រួសារ​របស់​អ្នក ត្រូវ​អរ​សប្បាយក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន ជា​របស់​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម