ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ រួចចែកគ្នាបរិភោគទៅ រួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក។
១ របាក្សត្រ 21:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័រ៉ៅណាគាត់ទូលតបថា បពិត្រព្រះករុណា សូមទ្រង់ទទួលយកចុះ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ធ្វើតាមតែបំណងព្រះទ័យទ្រង់ចុះ មើល ទូលបង្គំក៏ថ្វាយគោ សំរាប់ដង្វាយដុត ប្រដាប់បញ្ជាន់ស្រូវ សំរាប់ជាឧស នឹងស្រូវនេះ សំរាប់ជាដង្វាយម្សៅផង ទូលបង្គំថ្វាយទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័រ៉ៅណាគាត់ទូលតបថា៖ «បពិត្រព្រះករុណា សូមទ្រង់ទទួលយកចុះ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ធ្វើតាមតែបំណងព្រះហឫទ័យព្រះអង្គចុះ មើល៍ ទូលបង្គំក៏ថ្វាយគោ សម្រាប់តង្វាយដុត រនាស់បញ្ជាន់ស្រូវធ្វើជាឧស និងស្រូវសម្រាប់ជាតង្វាយម្សៅផង ទូលបង្គំថ្វាយទាំងអស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់ យកលានបោកស្រូវនេះ ធ្វើអ្វីតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ។ ទូលបង្គំក៏សូមថ្វាយគោ សម្រាប់ធ្វើជាតង្វាយដុតទាំងមូល និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាតង្វាយម្សៅ ទូលបង្គំសូមថ្វាយទាំងអស់!»។ អាល់គីតាប លោកអរ៉ៅណាជម្រាបស្តេចទតថា៖ «សូមស្តេចយកលានបោកស្រូវនេះ ធ្វើអ្វីតាមតែស្តេចពេញចិត្តចុះ។ ខ្ញុំក៏សូមជូនគោ សម្រាប់ធ្វើជាគូរបានដុត និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាជំនូនម្សៅ ខ្ញុំសូមជូនទាំងអស់!»។ |
ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ រួចចែកគ្នាបរិភោគទៅ រួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក។
ឯដាវីឌ ទ្រង់មានបន្ទូលនឹងគាត់ថា សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្តាជនទៅ
តែស្តេចដាវីឌទ្រង់មានបន្ទូលនឹងអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញ ដោយពេញថ្លៃវិញ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយដង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ
ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសំរាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត
រទេះក៏មកដល់ក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្ម១ធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាដង្វាយដុតដល់ព្រះយេហូវ៉ា