Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 6:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រទេះ​ក៏​មក​ដល់​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​១​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 រទេះ​ក៏​មក​ដល់​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​មួយ​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 រទេះ​មក​ដល់​ចម្ការ​របស់​លោក​យ៉ូស្វេ ជា​អ្នក​ភូមិ​បេត‌សេ‌មែស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 រទេះ​មក​ដល់​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​ភូមិ​បេត‌សេ‌ម៉េស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ មក​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 6:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ​ឯង កាឌ់​ក៏​ចូល​មក​គាល់​ដាវីឌ ទូល​ថា សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅណា ជា​សាសន៍​យេប៊ូស​ទៅ


អ័រ៉ៅណា​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ទ័យ មើល មាន​គោ​នេះ​សំរាប់​ដង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ នឹង​នឹម​គោ ទុក​ជា​ឧស​ស្រាប់


រួច​ទ្រង់​ស្អាង​អាសនា១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​សេចក្ដី​វេទនា​នោះ ក៏​ថយចេញ​ពី​ពួក​អ៊ីស្រាអែល​ទៅ។:៚


ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​វិញ យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ រួច​ចែក​គ្នា​បរិភោគ​ទៅ រួច​ហើយ​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក។


ត្រូវ​ឲ្យ​ឯង​យក​ដី​ស្អាង​អាសនា​ឲ្យ​អញ ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ជា​ចៀម ហើយ​នឹង​គោ​របស់​ឯង នៅ​លើ​អាសនា​នោះ ឯ​អញ​នឹង​មក​ឲ្យ​ពរ​ដល់​ឯង​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​អញ​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​អញ


ដល់​ថ្ងៃ​ស្អែក គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម គេ​ស្អាង​អាសនា​១​នៅ​ទី​នោះ រួច​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី


រួច​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តាម​របៀប​នៅ​លើ​ថ្មដា​នោះ ហើយ​ត្រូវ​យក​គោ​ទី​២​ថ្វាយ​ជា​ដង្វាយ​ដុត ដោយ​ដុត​នឹង​ឈើ​ជា​រូប​អ្នក‌តា ដែល​ឯង​បាន​កាប់​នោះ


ខណ​នោះ សូល​កំពុង​តែ​កៀង​ហ្វូង​គោ​មក​ពី​វាល ក៏​សួរ​ថា តើ​មាន​កើត​ហេតុ​ភេទ​អ្វី បាន​ជា​យំ​ដូច្នេះ នោះ​គេ​ជំរាប​លោក​តាម​ពាក្យ​នៃ​ពួក​មនុស្ស​នៅ​យ៉ាបេស​សព្វ​គ្រប់។


ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​ពួក​គ្រួ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង​ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិភោគ​ជា​មួយ​នឹង​បិតា​ទេ។


គ្រា​នោះ ពួក​អ្នក​នៅ​បេត-សេមែស គេ​កំពុង​តែ​ច្រូត​ស្រូវ​នៅ​វាល​ច្រក​ភ្នំ លុះ​ងើប​ភ្នែក​ឡើង ក៏​អរ​សប្បាយ ដោយ​ឃើញ​ហឹប​នៃ​ព្រះ​មក​វិញ


ក៏​មាន​រូប​កណ្តុរ​មាស តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលីស្ទីន​ដែល​ជា​របស់​ផង​មេ​ទាំង​៥​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង នឹង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម