Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 21:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​ដាវីឌ ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា សូម​ឲ្យ​ដី​ទី​លាន​នេះ​មក​យើង​ចុះ ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​លក់​ឲ្យ​យើង​ពេញ​ថ្លៃ​ចុះ ប្រយោជន៍​ដើម្បី​ឲ្យ​សេចក្ដី​វេទនា​នេះ បាន​បាត់​ចេញ​ពី​បណ្តាជន​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឯ​ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «សូម​ឲ្យ​ដី​ទី​លាន​នេះ​មក​យើង​ចុះ ដើម្បី​នឹង​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​លក់​ឲ្យ​យើង​ពេញ​ថ្លៃ​ចុះ ប្រយោជន៍​ដើម្បី​ឲ្យ​សេចក្ដី​វេទនា​នេះ បាន​បាត់​ចេញ​ពី​បណ្ដា‌ជន​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ស្តេច​ទត​ប្រាប់​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 21:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​គាត់​ចំណាយ​រអាង​ម៉ាក់‌ពេឡា​ដែល​នៅ​ចុង​ចំការ​របស់​គាត់​មក​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា​ចុះ


គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ


បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​ទ្រង់​យាង​មក​ឯ​ទូលបង្គំ​មាន​ការ​អ្វី ដាវីឌ​ឆ្លើយ​ថា មក​ទិញ​លាន​ស្រូវ​របស់​ឯង ដើម្បី​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​សេចក្ដី​វេទនា​នេះ​បាន​ថយ​ចេញ​ពី​ពួក​ជន​ទៅ


ហើយ​ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​ក៏​មាន​បន្ទូល​នឹង​ណាបោត​ថា ចូរ​ឲ្យ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង​ចុះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជាច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចំការ​១​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​នឹង​ប្រាក់ នោះ​យើង​នឹង​ឲ្យ​តាម​ដំឡៃ​ចំការ​នោះ​វិញ


ហើយ​កំពុង​ដែល​ដាវីឌ​យាង​មក​ឯ​អ័រ៉ៅណា នោះ​គាត់​ក៏​ក្រឡេក​ទៅ​ឃើញ រួច​ចេញ​ពី​ទី​លាន​មក ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី​នៅ​ចំពោះ​ដាវីឌ


អ័រ៉ៅណា​គាត់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ទទួល​យក​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ធ្វើ​តាម​តែ​បំណង​ព្រះ‌ទ័យ​ទ្រង់​ចុះ មើល ទូលបង្គំ​ក៏​ថ្វាយ​គោ សំរាប់​ដង្វាយ​ដុត ប្រដាប់​បញ្ជាន់​ស្រូវ សំរាប់​ជា​ឧស នឹង​ស្រូវ​នេះ សំរាប់​ជា​ដង្វាយ​ម្សៅ​ផង ទូលបង្គំ​ថ្វាយ​ទាំង​អស់


ក៏​ឈរ​នៅ​កណ្តាល​ពួក​មនុស្ស​ស្លាប់ នឹង​ពួក​មនុស្ស​រស់ ដូច្នេះ​ការ​ប្រហារ​ជីវិត​នោះ​ក៏​បាត់​ទៅ


ចូល​ទៅ​ក្នុង​ត្រសាល​តាម​ក្រោយ​អ្នក​នោះ ហើយ​ក៏​ចាក់​ទំលុះ​អ្នក​ទាំង​២​នោះ​ទៅ គឺ​ទាំង​ប្រុស​សាសន៍​អ៊ីស្រាអែល នឹង​ស្ត្រី​នោះ​ផង ត្រូវ​ត្រង់​ពោះ​នាង នោះ​សេចក្ដី​វេទនា​បាន​បាត់​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម