ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 18:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា នោះ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ អស់​២​ម៉ឺន​២​ពាន់​នាក់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា នោះ​ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ​អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​២២ ០០០​នាក់។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ស្តេច​ហាដា‌រេស៊ើរ​ជា​ស្តេច​ស្រុក​សូបា។ ស្តេច​ទត​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន២២ ០០០​នាក់។

សូមមើលជំពូក



១ របា‌ក្សត្រ 18:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​ក៏​វាយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​លោក​កំពុង​ទៅ ដើម្បី​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត


ដាវីឌ​ទ្រង់​ចាប់​បាន​រទេះ​ចំបាំង​១​ពាន់ នឹង​ទ័ព​សេះ​៧​ពាន់​នាក់ ហើយ​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​១០០​ប៉ុណ្ណោះ។


រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ


លុះ​កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា គេ​បាន​នាំ​ឲ្យ​ដាវីឌ​ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ហានូន នឹង​ពួក​កូន​ចៅ​អាំម៉ូន ក៏​ផ្ញើ​ប្រាក់​១​ពាន់​ហាប ទៅ​ជួល​រទេះ​ចំបាំង នឹង​ទ័ព​សេះ​ពី​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​ស៊ីរី-ម្អាកា នឹង​ពី​ស្រុក​សូបា​មក​ជួយ


ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​ញាប់‌ញ័រ ព្រម​ទាំង​បំបែក​ចេញ​ផង សូម​កែ​ទី​ធ្លុះ‌ធ្លាយ​ឡើង​វិញ ដ្បិត​កំពុង​តែ​ទ្រេត‌ទ្រោត​ទៅ


រីឯ​កាល​ក្រោយ ដែល​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល នោះ​ទ្រង់​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំវិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន នឹង​សាសន៍​អេដំម នឹង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា ហើយ​នឹង​ពួក​ភីលីស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា​ដរាប