យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ
១ របាក្សត្រ 16:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអូបិឌ-អេដំម ជាកូនយេឌូថិន នឹងហូសា ព្រមទាំងបងប្អូនលោកចំនួន៦៨នាក់ បានតាំងឡើងឲ្យធ្វើជាអ្នកឆ្មាំទ្វារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក៏មានអូបិឌ-អេដុម ព្រមទាំងបងប្អូនរបស់លោក ចំនួនហុកសិបប្រាំបីនាក់ ឯអូបិឌ-អេដុម ជាកូនយេឌូថិន និងហូសា ឲ្យធ្វើជាឆ្មាំទ្វារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចចាត់លោកអូបេឌអេដុមជាកូនរបស់លោកយេឌូថិន និងលោកហូសា ព្រមទាំងបងប្អូនរបស់គាត់ហុកសិបប្រាំបីនាក់ ឲ្យធ្វើជាឆ្មាំទ្វារ។ អាល់គីតាប ស្តេចចាត់លោកអូបេឌ-អេដុមជាកូនរបស់លោកយេឌូថិន និងលោកហូសា ព្រមទាំងបងប្អូនរបស់គាត់ហុកសិបប្រាំបីនាក់ ឲ្យធ្វើជាឆ្មាំទ្វារ។ |
យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ
គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែមើល គ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះនឹងលាដែលគេបានចងទុក ហើយទាំងត្រសាលគេក៏នៅដូចដែល
ហើយហឹបនៃព្រះ ក៏នៅជាមួយនឹងគ្រួអូបិឌ-អេដំម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរ ដល់គ្រួរបស់អូបិឌ-អេដំម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។
ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា នឹងស៊ីម៉ាយ ទាំងអស់មាន៦នាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ នឹងពាក្យសរសើរដល់ព្រះយេហូវ៉ា
ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង គង់តែឪពុកបានតាំងឡើងឲ្យធ្វើជាមេដែរ)