សូលនឹងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ
១ របាក្សត្រ 12:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានមនុស្សក្នុងពួកកាឌ់ បានញែកខ្លួនទៅខាងដាវីឌ ក្នុងទីពំនួននៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយស្ទាត់ក្នុងចំបាំង ក៏ចេះប្រើទាំងខែល នឹងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័ស ដូចជាឈ្លូសនៅលើភ្នំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ បានទៅខាងព្រះបាទដាវីឌ ក្នុងជម្រកមួយនៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ស្ទាត់ក្នុងចម្បាំង ក៏ចេះប្រើទាំងខែល និងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័សដូចជាឈ្លូសនៅលើភ្នំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។ អាល់គីតាប មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយស្តេចទត ក្នុងជំរកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។ |
សូលនឹងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ
យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ នឹងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់
រីឯយ៉ូអាប់ អ័ប៊ីសាយ នឹងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ
រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសំឡាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ
ហើយដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ឯពួកភីលីស្ទីន គេមានទ័ព១កងរក្សាស្រុក នៅឯក្រុងបេថ្លេហិម
ឯបេណាយ៉ា ជាកូនយេហូយ៉ាដា ដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសំឡាប់កូនទាំង២របស់អ័រាល ជាសាសន៍ម៉ូអាប់ ហើយក៏ចុះទៅក្នុងរណ្តៅសំឡាប់សត្វសិង្ហ១ នៅថ្ងៃមានហិមៈ
មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ នឹងមេលើ១រយនាក់ គឺទាំងពួកយូដានឹងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែងនឹងខែលផង
មនុស្សអាក្រក់ គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្តាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា។
៙ ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយ សូមឆាប់ៗធ្វើដូចជាប្រើសឬក្តាន់ស្ទាវ នៅលើភ្នំគ្រឿងក្រអូបទៅ។:៚
សេះទាំងឡាយអើយ ចូរឡើងទៅ រទេះចំបាំងទាំងឡាយអើយ ចូរសំរុកចូលចុះ ហើយត្រូវឲ្យមនុស្សស្ទាត់ជំនាញចេញទៅដែរ គឺទាំងពួកគូស នឹងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយដំឡើងធ្នូ
ឯដាវីឌលោកអាស្រ័យនៅទីពំនួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកសូលទ្រង់ចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះទ្រង់មិនប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃស្តេចឡើយ។
រួចដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងទីពំនួនទាំងប៉ុន្មានដែលនៅស្រុកអេន-កេឌីវិញ។
នោះដាវីឌក៏ស្បថថ្វាយសូល រួចសូល ទ្រង់វិលត្រឡប់ទៅឯដំណាក់ទ្រង់វិញទៅ តែដាវីឌ នឹងពួកលោកគេនាំគ្នាឡើងទៅឯទីពំនួនវិញ។