១ សាំយូអែល 23:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯដាវីឌលោកអាស្រ័យនៅទីពំនួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកសូលទ្រង់ចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះទ្រង់មិនប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃស្តេចឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ដាវីឌបានពួននៅក្នុងជម្រកលាក់ខ្លួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកស្តេចសូលចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះមិនប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់ស្តេចឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកដាវីឌទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ព្រះបាទសូលតាមរកលោកដាវីឌជានិច្ច តែព្រះជាម្ចាស់មិនប្រគល់លោកដាវីឌទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចឡើយ។ សូមមើលជំពូកអាល់គីតាប14 ទតទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ស្តេចសូលតាមរកទតជានិច្ច តែអុលឡោះមិនប្រគល់ទត ទៅក្នុងកណ្តាប់ដៃរបស់ស្តេចឡើយ។ សូមមើលជំពូក |
មួយទៀត បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះនែ ជាយព្រះពស្ត្ររបស់ទ្រង់នៅក្នុងដៃទូលបង្គំឯណេះ ដូច្នេះដោយព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសំឡាប់ទ្រង់ទេ នោះសូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ