មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត
១ របាក្សត្រ 11:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកចាស់ទុំរបស់សាសន៍អ៊ីស្រាអែលបានចូលមកជួបស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏បានតាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌ ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា តាមរយៈសាំយូអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចហើយពួកគេបានចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្ដេចរបស់ប្រជារាស្ត្រអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាំយូអែល។ អាល់គីតាប ដូច្នេះអះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែលចូលមកជួបស្តេចទត នៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ នៅក្រុងហេប្រូន នៅចំពោះអុលឡោះតាអាឡា រួចហើយពួកគេបានចាក់ប្រេងតែងតាំងទត ជាស្តេចរបស់ប្រជារាស្ត្រអ៊ីស្រអែល ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បានថ្លែងទុកតាមរយៈណាពីសាំយូអែល។ |
មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត
គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ
គឺទ្រង់បានសោយរាជ្យលើពួកយូដា នៅហេប្រុនអស់៧ឆ្នាំ៦ខែ ឯនៅក្រុងយេរូសាឡិម ទ្រង់ក៏សោយរាជ្យលើពួកអ៊ីស្រាអែល នឹងពួកយូដាផង បាន៣៣ឆ្នាំ។
រួចមកយេហូយ៉ាដា លោកឲ្យស្តេច នឹងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច នឹងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ
ពួកអ្នកបំរើទ្រង់ ក៏ដឹកសពទ្រង់ក្នុងរទេះ ពីមេគីដោ ទៅដល់ក្រុងយេរូសាឡិមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ រួចពួកអ្នកស្រុក គេលើកយ៉ូអាហាស ជាព្រះរាជបុត្រារបស់យ៉ូសៀស ចាក់ប្រេងតាំងឡើង ជាស្តេចជំនួសបិតា។
រីឯពួកប្រធាន ក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
រួចពួកជំនុំទាំងអស់គ្នាក៏ចុះសញ្ញានឹងស្តេច នៅក្នុងព្រះវិហារនៃព្រះ យេហូយ៉ាដាក៏ពោលឡើងថា មើល ត្រូវឲ្យព្រះរាជបុត្រានៃស្តេច បានសោយរាជ្យឡើង ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយពីដំណើរពួកវង្សាដាវីឌ
ដូច្នេះយែបថាក៏ទៅជាមួយនឹងពួកចាស់ទុំនៃស្រុកកាឡាតទៅ ហើយពួកបណ្តាជនក៏លើកឡើងឲ្យធ្វើជាកំពូល ហើយជាមេលើគេ រួចយែបថាក៏ទៅថ្លែងអស់ទាំងពាក្យដដែលនោះ នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា។
ដូច្នេះគេក៏ទៅឯគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូល នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្ដីអំណរអរសប្បាយឡើងជាខ្លាំង។
ដូច្នេះសាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែល ពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យដល់អ្នកជិតខាងដែលល្អជាងទ្រង់វិញ
គ្រានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ
រួចចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះអញនឹងបង្ហាញឲ្យឯងដឹងជាត្រូវធ្វើយ៉ាងណា ត្រូវឲ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឲ្យអញ
នោះអ្នកទាំង២ក៏ចុះសញ្ញាគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏នៅតែក្នុងព្រៃនោះទៅ តែយ៉ូណាថានលោកវិលទៅឯលំនៅរបស់លោកវិញ។
ព្រះយេហូវ៉ាបានសំរេចដល់ទ្រង់ តាមសេចក្ដីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ