Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ពួក​ចាស់​ទុំ​របស់​សាសន៍​អ៊ីស្រា‌អែល​បាន​ចូល​មក​ជួប​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​បាន​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា តាម​រយៈ​សាំយូ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដូច្នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក​តាម​រយៈ​ព្យាការី​សាំយូ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គឺ​យ៉ាង​នោះ ដែល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល បាន​មក​ឯ​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ‌សារ​សាំយូ‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដូច្នេះ​អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​តែង‌តាំង​ទត ជា​ស្តេច​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា បាន​ថ្លែង​ទុក​តាម​រយៈ​ណាពី​សាំយូ‌អែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 11:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ្នក​ស្រុក​នាំ​គ្នា​មក ហើយ​ចាក់​ប្រេង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​យូដា។ មាន​គេ​ទូល​ដល់​ដាវីឌ​ថា៖ «ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​ស្ដេចសូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត »។


ដូច្នេះ ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​មក​គាល់​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ព្រះបាទ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ដែរ។


នៅ​ក្រុង​ហេប្រុន ព្រះ‌បាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​យូដា​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ប្រាំមួយ​ខែ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​អស់​រយៈ​ពេល​សាមសិប​បី​ឆ្នាំ។


រួច​មក​យេហូ‌យ៉ា‌ដា លោក​ឲ្យ​ស្ដេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្ដេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ។


ពួក​អ្នក​បម្រើ​របស់​ទ្រង់ បាន​ដឹក​សព​ទ្រង់​លើ​រទេះ​ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់​ផ្ទាល់។ រួច​ពួក​អ្នក​ស្រុក​បាន​លើក​យ៉ូអា‌ហាស ជា​បុត្រា​របស់​ព្រះបាទ​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។


រីឯ​ពួក​ប្រធាន​ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ ដែល​កាន់​ខាង​ទ្រង់ ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល


រួច​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចុះ​សញ្ញា​នឹង​ស្តេច នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។ យេហូ‌យ៉ា‌ដា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍! នេះ​ជា​‌រាជ‌បុត្រ​របស់​ស្តេច សូម​ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ​ឡើង ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​អំ​ពី​ដំណើរ​រាជ​វង្ស​របស់​ព្រះបាទ​ដាវីឌ។


ដូច្នេះ យែបថា​ក៏​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​ស្រុក​កាឡាត ហើយ​ប្រជាជន​ក៏​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ​ទ័ព​របស់​ពួក​គេ។ ពេល​នោះ យែបថា​ក៏​ប្រកាស​ពាក្យ​ទាំង​ប៉ុន្មាន​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


ដូច្នេះ គេ​ក៏​ទៅ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​ស្ដេច​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មាន​អំណរ​អរ​សប្បាយ​យ៉ាង​ខ្លាំង។


ដូច្នេះ លោកសាំយូ‌អែល​ទូល​ទ្រង់​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រា‌អែល​ចេញ​ពី​ទ្រង់​ហើយ ក៏​បាន​ប្រទាន​ឲ្យ​អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា អ្នក​ត្រូវ​ចាក់​ប្រេង​លើ​អ្នក​ណា​ដែល​យើង​នឹង​ប្រាប់ ដើម្បី​ញែក​សម្រាប់​យើង»។


នោះ​អ្នក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​នឹង​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​ស្នាក់​នៅ​ហូរ៉េសា​នោះ​ទៅ តែ​យ៉ូណា‌ថាន​វិល​ទៅ​ឯ​លំ‌នៅ​របស់​លោក​វិញ។


ព្រះ‌យេហូវ៉ា​បាន​សម្រេច​ចំពោះ​ទ្រង់ តាម​សេចក្ដី​ទំនាយ​ដែល​បាន​ថ្លែង​តាម​រយៈ​ទូល‌បង្គំ​ហើយ គឺ​បាន​ដក​រាជ្យ​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​ចេញ ប្រគល់​ឲ្យ​ដល់​អ្នក​ដទៃ​ម្នាក់ គឺ​ដាវីឌ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម