Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 11:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​មក​យេហូ‌យ៉ាដា លោក​ឲ្យ​ស្តេច នឹង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្តេច នឹង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 រួច​មក​យេហូ‌យ៉ា‌ដា លោក​ឲ្យ​ស្ដេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្ដេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ‌អម្ចាស់ ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាងអុលឡោះ‌តាអាឡា ស្តេច និង​ប្រជា‌រាស្ត្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ស្តេច និង​ប្រជា‌រាស្ត្រ​ដែរ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 11:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ហើយ ដែល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រាអែល បាន​មក​ឯ​ស្តេច​នៅ​ក្រុង​ហេប្រុន រួច​ស្តេច​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ហេប្រុន ហើយ​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ដែរ


លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ពពួក​នាយ នឹង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា នៃ​ស្តេច​នោះ


ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់ ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ក្រិត្យ‌ក្រម នឹង​សេចក្ដី​បន្ទាល់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​យល់​ព្រម​តាម​ដែរ។


គឺ​យ៉ាង​នោះ ដែល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល បាន​មក​ឯ​ស្តេច នៅ​ក្រុង​ហេប្រុន ហើយ​ដាវីឌ​ក៏​តាំង​សញ្ញា​នឹង​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ក្រុង​ហេប្រុន រួច​គេ​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ‌សារ​សាំយូ‌អែល។


រីឯ​យេហូ‌យ៉ាដា លោក​នាំ​ឲ្យ​ខ្លួន​លោក នឹង​ពួក​បណ្តាជន ហើយ​នឹង​ស្តេច​ចុះ​សញ្ញា​គ្នា​ថា នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា


ឥឡូវ​នេះ យើង​មាន​ចិត្ត​ចង់​តាំង​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ


ឯ​ស្តេច​ទ្រង់​ឈរ​នៅ​កន្លែង​ទ្រង់ ក៏​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កាន់​តាម​ក្រិត្យ‌ក្រម​សេចក្ដី​បន្ទាល់ នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នោះ


ដូច្នេះ សូម​ឲ្យ​យើង​រាល់​គ្នា​ចុះ​សញ្ញា​នឹង​ព្រះ​នៃ​យើង​ឥឡូវ ឲ្យ​លែង​អស់​ទាំង​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពី​នាង​ទាំង​នោះ តាម​ឱវាទ​នៃ​លោក​ម្ចាស់​ខ្ញុំ នឹង​ពួក​អ្នក​ដែល​ញាប់‌ញ័រ​ចំពោះ​ក្រិត្យ‌ក្រម​របស់​ព្រះ​នៃ​យើង​ខ្ញុំ សូម​ឲ្យ​ការ​នោះ​បាន​សំរេច​តាម​ក្រិត្យ‌វិន័យ


ទោះ​បើ​មាន​សេចក្ដី​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​រាល់​គ្នា​ចុះ​សញ្ញា​មាំ‌មួន ហើយ​ក៏​កត់​ទុក​ផង មាន​ទាំង​ពួក​មេ ពួក​លេវី នឹង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​ចំពោះ​សេចក្ដី​សញ្ញា​នោះ។


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ពាក្យ​ដែល​មក​ដល់​យេរេមា ក្នុង​ពេល​ក្រោយ​ដែល​ស្តេច​សេដេគា នឹង​ប្រជា‌ជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លែង​ដល់​គេ


មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បាន​សង្ឃឹម​តែ​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ប្រគល់​ខ្លួន​គេ​ទៅ​ព្រះ‌អម្ចាស់​ជា​មុន​ដំបូង ហើយ​ដល់​យើង​ខ្ញុំ​ថែម​ទៀត តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ


ដូច្នេះ​លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ នឹង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម


គ្រា​នោះ សាំយូ‌អែល​ក៏​ប្រាប់​ពន្យល់ ដល់​ពួក​បណ្តាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​បណ្តាជន​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម