៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស នឹងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
១ ពេត្រុស 5:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកជំនុំនៅក្រុងបាប៊ីឡូន ដែលទ្រង់បានរើសតាំងជាមួយនឹងអ្នករាល់គ្នាដែរ ព្រមទាំងអ្នកម៉ាកុស ជាកូនខ្ញុំផង គេជំរាបសួរមកអ្នករាល់គ្នា ព្រះគម្ពីរខ្មែរសាកល លោកស្រីដែលនៅបាប៊ីឡូន ដែលត្រូវបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសកូនប្រុសរបស់ខ្ញុំ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ Khmer Christian Bible ក្រុមជំនុំនៅស្រុកបាប៊ីឡូនដែលព្រះអង្គបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនប្រុសរបស់ខ្ញុំ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុមជំនុំនៅក្រុងបាប៊ីឡូន ដែលព្រះបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមជំនុំ*នៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។ អាល់គីតាប ក្រុមជំអះនៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។ |
៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស នឹងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
លុះគាត់ពិចារណាហើយ នោះក៏ទៅឯផ្ទះម៉ារា ជាម្តាយយ៉ូហាន-ម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន
កាលបាណាបាស នឹងសុល បានធ្វើការងាររបស់ខ្លួនរួចសព្វគ្រប់ហើយ នោះក៏ត្រឡប់ពីក្រុងយេរូសាឡិមមកវិញ នាំទាំងយ៉ូហាន-ម៉ាកុសមកជាមួយផង។
ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាស គាត់យកម៉ាកុសចុះសំពៅទៅឯកោះគីប្រុស
អ្នកអើរីស្តាក ដែលជាប់គុកជាមួយនឹងខ្ញុំ ហើយម៉ាកុស ជាក្មួយបាណាបាស គាត់ជំរាបសួរមកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា បើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ
ព្រមទាំងអ្នកម៉ាកុស អ្នកអើរីស្តាក អ្នកដេម៉ាស នឹងអ្នកលូកា ជាគូកនធ្វើការជា១នឹងខ្ញុំ គេក៏សូមជំរាបសួរមកអ្នកផង។
សំបុត្រអ្នកចាស់ទុំ ផ្ញើមកលោកស្រីរើសតាំង នឹងកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ពិតប្រាកដ មិនមែនតែខ្ញុំ១ គឺព្រមទាំងអស់អ្នកដែលស្គាល់សេចក្ដីពិតផងដែរ
ឯកូនចៅរបស់ប្អូនស្រីរើសតាំងរបស់លោកស្រី ក៏សូមជំរាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚
ហើយនៅថ្ងាសវាមានកត់ឈ្មោះថា «សេចក្ដីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្រីសំផឹង នឹងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី»
ទេវតានោះបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោចិ៍ នឹងអស់ទាំងសត្វស្លាបអសោចិ៍គួរខ្ពើម