ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ នឹងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
១ ពង្សាវតារក្សត្រ 6:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយជាផ្ការីកនៅនាជញ្ជាំងព្រះវិហារជុំវិញ ទាំងខាងក្នុងខាងក្រៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ ហើយជាផ្ការីកនៅនាជញ្ជាំងព្រះវិហារជុំវិញ ទាំងខាងក្នុងខាងក្រៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមជញ្ជាំងព្រះដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្ដេចឲ្យគេឆ្លាក់ក្បាច់ចេរូប៊ីន ក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។ អាល់គីតាប នៅតាមជញ្ជាំងដំណាក់ទាំងខាងក្នុង និងខាងក្រៅ ស្តេចឲ្យគេឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាបក្បាច់ដើមចាក និងក្បាច់ផ្ការីកផង។ |
ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ នឹងផ្ការីក គ្រប់ទាំងអស់បានបិទ ដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
ទ្វារទាំង២នោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយនឹងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីន នឹងដើមលម៉ើផង
ឯវាំងនន ទ្រង់ធ្វើដោយសំពត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ នឹងពណ៌ក្រហម ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ។
ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម នឹងក្របទ្វារ ហើយជញ្ជាំង នឹងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីននៅជញ្ជាំង។
ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
អស់ទាំងទេវតានៃទ្រង់អើយ ចូរសរសើរដល់ទ្រង់ អស់ទាំងពួកពលបរិវារទ្រង់អើយ ចូរសរសើរដល់ទ្រង់ចុះ
រីឯរោងឧបោសថ នោះត្រូវឲ្យឯងធ្វើពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ មានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ នឹងពណ៌ក្រហម ព្រមទាំងប៉ាក់ជារូបចេរូប៊ីន តាមរចនានៃពួកជាងមានស្នាដៃ
រួចអស់អ្នកចំណានដែលធ្វើការទាំងនោះ គេក៏ធ្វើរោងឧបោសថពីសំពត់១០ផ្ទាំង ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ នឹងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ទាំងប៉ាក់រូបចេរូប៊ីនតាមរចនានៃជាងមានស្នាដៃ
បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារផង មានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង ហើយនៅសសរនីមួយៗ មានឆ្លាក់ជាដើមលម៉ើ។
នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន នឹងដើមលម៉ើ មានដើមលម៉ើ១ នៅជាកណ្តាលចេរូប៊ីន នឹងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខ២រៀងខ្លួន
ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ
ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ