ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ
១ ពង្សាវតារក្សត្រ 5:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មើល ទូលបង្គំបានគិតសំរេចនឹងស្អាងព្រះវិហារ១ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងដាវីឌ ជាបិតាទូលបង្គំថា កូនឯងដែលអញនឹងតាំងឲ្យសោយរាជ្យជំនួសឯង នោះនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទូលបង្គំមានបំណងនឹងសង់ព្រះដំណាក់មួយថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតាទូលបង្គំថា "បុត្ររបស់អ្នក ដែលយើងនឹងតាំងឲ្យសោយរាជ្យជំនួសអ្នក នោះនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ទូលបង្គំមានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា “បុត្ររបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។ អាល់គីតាប ដូច្នេះ ខ្ញុំមានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់ស្តេចទត ជាបិតារបស់ខ្ញុំថា “កូនរបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។ |
ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ
កុំឲ្យស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរមានបន្ទូលដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះគ្រប់គ្នានឹងបានស៊ីផលចំការទំពាំងបាយជូរ នឹងផលដើមល្វា ហើយផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
អ្នកនោះនឹងស្អាងព្រះវិហារ១ឲ្យអញ ហើយអញនឹងប្រោសឲ្យរាជ្យអ្នកនោះបានស្ថិតស្ថេរនៅ ជារៀងរាបដរាបទៅ
កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនឹងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ
ឥឡូវនេះ ចូរឯងប្រុងប្រយ័ត ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកំឡាំងឡើង ហើយធ្វើសំរេចចុះ។
ទ្រង់បានមានបន្ទូលមកយើងថា សាឡូម៉ូន ជាកូនឯង នឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យអញ ដ្បិតអញបានរើសវា ឲ្យបានធ្វើជាកូនអញ ហើយអញនឹងធ្វើជាឪពុកដល់វា
ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្ដីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត
ហើយស្រុកនឹងបង្កើតផលឲ្យឯងរាល់គ្នាបានបរិភោគឆ្អែត ឯឯងរាល់គ្នានឹងបាននៅដោយសុខសាន្ត
គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃនោះ ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់ឯងមក នៅក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារៀងខ្លួន។
ឯពួកអ៊ីស្រាអែល គេនៅដោយសុខសាន្ត ហើយក្បាលទឹករបស់យ៉ាកុប នោះនៅតែឯងក្នុងស្រុកដែលមានស្រូវ មានទំពាំងបាយជូរ ឯមេឃ នោះក៏ទំលាក់ទឹកសន្សើមមកដែរ
នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា