Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​វិញ វា​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​នឹង​តាំង​រាជ្យ​វា លើ​នគរ​អ៊ីស្រាអែល​ជា​ដរាប​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​វិញ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង យើង​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​នឹង​តាំង​រាជ្យ​គេ​លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ត​ទៅ!”។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គឺ​កូន​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រ‌អែល​រហូត​ត​ទៅ!”។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​ទូល​ថា ព្រះ‌នាង​ជ្រាប​ហើយ ថារាជ្យ​នេះ​ជា​របស់​ផង​ទូលបង្គំ ហើយ​ថា សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​មើល​ចំ​ទូលបង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ផង​ប្អូន​ទូលបង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ


ដូច្នេះ ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​តាំង​ទូលបង្គំ​ឡើង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ជា​ព្រះវរ‌បិតា ហើយ​បាន​ឲ្យ​ទូលបង្គំ​មាន​ជំនួរ​វង្ស ដូច​ជា​ទ្រង់​បាន​សន្យា​ទុក គឺ​ស្បថ​ថា នៅ​ថ្ងៃ​នេះអ័ដូ‌នីយ៉ា​ត្រូវ​ស្លាប់​ជា​ពិត


ដូច្នេះ មើល ទូលបង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះ‌វិហារ​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ​ថា កូន​ឯង​ដែល​អញ​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​ឯង នោះ​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ


ទ្រង់​មាន​បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​មាន​បន្ទូល​នឹង​ដាវីឌ ជា​បិតា​នៃ​យើង ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​បាន​សំរេច​ព្រះ‌បន្ទូល​នោះ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់​ថា


នោះ​អញ​នឹង​តាំង​រាជ្យ​ឯង​លើ​សាសន៍​អ៊ីស្រាអែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រាអែល​ឡើយ


ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) នោះ​ទ្រង់​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រាអែល


ទ្រង់​បាន​រក្សា​សេចក្ដី​សន្យា ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​អ្នក​បំរើ​ទ្រង់ គឺ​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ ទ្រង់​បាន​មាន​បន្ទូល​ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​សំរេច​សេចក្ដី​នោះ ដោយ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​មក​សព្វ​ថ្ងៃ​នេះ


ដាវីឌ​នឹង​អំពាវ‌នាវ​ដល់​អញ​ថា ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​ជា​ថ្មដា​ដ៏​ជួយ​សង្គ្រោះ ទូលបង្គំ​ផង


ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់នឹង​សេចក្ដី​សុខ‌សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ នឹង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​សំរេច​ការ​នេះ។


ដ្បិត​តើ​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទេវតា​ណា​មួយ​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ឬ​ថា «អញ​នឹង​បាន​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​របស់​អញ» ដូច្នេះ​ឬ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម