Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង​ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ នោះ​ក៏​ទំលាក់​ទឹក​សន្សើម​មក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដូច្នេះ អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ​ក៏​ទម្លាក់​ទឹក​សន្សើម​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត កូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេ នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម ធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ៊ីស្រ‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត កូន​ចៅ​របស់​យ៉ាកកូប​ស្ថិត​នៅ​ដាច់​ពី​គេ នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម​ធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:28
26 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ព្រះ‌ទ្រង់​ប្រទាន​សន្សើម​ពី​លើ​មេឃ ហើយ​ផល​ពី​ផែនដី ជា​ស្រូវ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​ឯង


អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា មើល អញ​បាន​តាំង​ឲ្យ​វា​ធ្វើ​ជា​ចៅហ្វាយ​លើ​ឯង ហើយ​បាន​ឲ្យ​បង​ប្អូន​វា​ទាំង​អស់​ធ្វើ​ជា​បាវ​បំរើ​ដល់​វា ទាំង​ឲ្យ​វា​លៀង​ជីវិត​ដោយ​ស្រូវ ហើយ​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ដូច្នេះ កូន​អើយ តើ​ឲ្យ​អញ​ធ្វើ​អ្វី​ឲ្យ​ឯង​ទៀត


អ៊ីសាក​ឪពុក​គាត់​ក៏​ប្រាប់​ថា មើល ទី​លំនៅ​ឯង​នឹង​នៅ​ឆ្ងាយ​ពី​ផល​បរិបូរ​នៃ​ដី ហើយ​ពី​ទឹក​សន្សើម​អំពី​មេឃ


ដូច្នេះ មើល ទូលបង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះ‌វិហារ​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ដាវីឌ ជា​បិតា​ទូលបង្គំ​ថា កូន​ឯង​ដែល​អញ​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​ឯង នោះ​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ


ឱ​អស់​អ្នក​ដែល​កើត​ពី​ទី​កំណើត​នៃ​អ៊ីស្រាអែល​អើយ ចូរ​លើក​ដំកើង​ព្រះ គឺ​ជា​ព្រះ‌អម្ចាស់ នៅ​ក្នុង​ពួក​ជំនុំ


ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូលបង្គំ ហើយ​នឹង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូលបង្គំ នឹង​រាស្ត្រ​របស់​ផង​ទ្រង់ នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។


សេចក្ដី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។


ដោយ‌សារ​ព្រះ‌ដំរិះ​ទ្រង់ នោះ​អស់​ទាំង​ទី​ជំរៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក។


ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ផង តែ​មិន​មែន​ដោយ​ស្មោះ​ចំពោះ ឬ​ដោយ​សុចរិត​ទេ


នៅ​គ្រា​របស់​ទ្រង់ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រាអែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ«ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»


នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ក្រោក​ឡើងៗ​ទៅ​ឯ​សាសន៍១​ដែល​នៅ​ជា​សុខ ហើយ​ឥត​កង្វល់​ចុះ គេ​គ្មាន​ទ្វារ គ្មាន​រនុក ជា​ពួក​អ្នក​ដែល​នៅ​តែ​គ្នា​គេ​ប៉ុណ្ណោះ


អញ​នឹង​តាំង​សន្ធិ‌សញ្ញា​នឹង​វា​រាល់​គ្នា ហើយ​នឹង​ធ្វើ​ឲ្យ​សត្វ​កំណាច​ផុត​ចេញ​ពី​ស្រុក​វា​ទៅ ដូច្នេះ វា​នឹង​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន​ដោយ​សុខ‌សាន្ត ហើយ​ដេក​នៅ​ក្នុង​ព្រៃ​ផង


ក៏​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត គឺ​ក្រុង​យេរូ‌សាឡិមនឹង​នៅ​ដោយ​សុខ‌សាន្ត​វិញ។


ដ្បិត​នឹង​មាន​ពូជ​នៃ​សេចក្ដី​សុខ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នឹង​បង្កើត​ផល ហើយ​ដី​នឹង​ចំរើន​ផល​ដែរ ផ្ទៃ​មេឃ​ក៏​នឹង​ទំលាក់​សន្សើម​មក ហើយ​អញ​នឹង​ឲ្យ​សំណល់​នៃ​ជន‌ជាតិ​នេះ​ទទួល​របស់​ទាំង​នេះ​ទុក​ជា​មរដក


ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ


ឯ​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ គឺ​ជា​ស្រុក​មាន​ភ្នំ មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ


តែ​កាល​ណា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​សំរាក​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ នឹង​ឲ្យ​ឯង​បាន​នៅ​ដោយ​សុខ‌សាន្ត​ហើយ


គោល‌លទ្ធិ​របស់​ខ្ញុំ​នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង ហើយ​ពាក្យ​សំដី​ខ្ញុំ​នឹង​ចុះ​ដូច​ជា​ទឹក​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​១​មេ​មក​លើ​តិណ‌ជាតិ​ទាំង‌ឡាយ​ដែរ


កាល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់​ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល


ឯ​ចំណែក​ពួក​បេន‌យ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន‌ភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។


ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង


ក៏​គ្មាន​អ្វី​ស្មោក‌គ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្ដី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​បាន​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម