រួចអំពីនោះមក អាប់សាឡំមទ្រង់ចាត់ចែងរទេះនឹងសេះ ហើយមនុស្ស៥០នាក់ សំរាប់រត់ខាងមុខទ្រង់
១ ពង្សាវតារក្សត្រ 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ អ័ដូនីយ៉ា ជាបុត្រនៃនាងហាគីត ក៏លើកខ្លួនឡើង ដោយពាក្យថា យើងនឹងធ្វើជាស្តេច ដូច្នេះទ្រង់ក៏ត្រៀមរទេះចំបាំង នឹងពួកពលសេះ ព្រមទាំងមនុស្ស៥០នាក់ ឲ្យរត់នាំមុខទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលនោះ អ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីតក៏លើកខ្លួនឡើង ដោយពោលថា៖ «យើងនឹងធ្វើជាស្តេច» ទ្រង់បានត្រៀមរទេះចម្បាំង និងពួកពលសេះ ព្រមទាំងមនុស្សហាសិបនាក់ ឲ្យរត់នាំមុខទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត បានលើកខ្លួនឡើង ទាំងពោលថា៖ «ខ្ញុំនឹងឡើងសោយរាជ្យ!»។ សម្ដេចអដូនីយ៉ារកបានរទេះមួយ និងសេះមួយចំនួន ព្រមទាំងពលទាហានហាសិបនាក់សម្រាប់រត់ពីមុខ។ អាល់គីតាប នៅគ្រានោះ សម្តេចអដូនីយ៉ា ព្រមទាំងពលទាហានហាសិបនាក់ សម្រាប់រត់ពីមុខ។ |
រួចអំពីនោះមក អាប់សាឡំមទ្រង់ចាត់ចែងរទេះនឹងសេះ ហើយមនុស្ស៥០នាក់ សំរាប់រត់ខាងមុខទ្រង់
បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
ដូច្នេះ ណាថាន់ក្រាបទូលដល់បាតសេបា ជាមាតាសាឡូម៉ូនថា តើព្រះនាងមិនបានជ្រាបថា អ័ដូនីយ៉ា ជាកូនហាគីត បានឡើងសោយរាជ្យ ឥតជ្រាបដល់ដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នាផងទេឬអី
នាងនោះមានរូបរាងស្រស់ល្អណាស់ ហើយក៏ថែទាំបំរើស្តេច តែទ្រង់មិនបានរួមរស់នឹងនាងសោះ។
គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ
នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ
ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្កនៃដាវីឌ ជាព្រះវរបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះអ័ដូនីយ៉ាត្រូវស្លាប់ជាពិត
ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល
លំដាប់មក ស្តេចដាវីឌទ្រង់មានបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសំរាប់មនុស្ស គឺសំរាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ
ទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទី៤ គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត
មុននឹងត្រូវវិនាស នោះចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា នោះរមែងតែនាំមុខកិត្តិយសវិញ។
ស្រុកបានបរិបូរដោយមាសនឹងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចំបាំងក៏រាប់មិនអស់ដែរ
ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។
សូមខ្សឹបដាក់ត្រចៀកនៃពួកមនុស្សនៅស៊ីគែមទាំងអស់ថា បើពួកកូនយេរូ-បាលទាំង៧០នាក់ ឬមនុស្សតែម្នាក់គ្រងរាជ្យលើអ្នករាល់គ្នា នោះតើណាវិសេសជាងណា សូមឲ្យអ្នករាល់គ្នានឹកចាំយ៉ាងនេះទៀត គឺថាខ្ញុំនេះជាសាច់ឈាមនឹងអ្នករាល់គ្នាដែរ