ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 5:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ខ្ញុំ​ជំនុំ‌ជំរះ​ដល់​មនុស្ស​ខាង​ក្រៅ តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ‌ជំរះ​មនុស្ស​ក្នុង​ពួក​ជំនុំ​ទេ​ឬ​អី

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ខ្ញុំ​មាន​អ្វី​ពាក់ព័ន្ធនឹង​ការ​កាត់ទោស​អ្នក​ខាងក្រៅ​? តើ​មិនមែន​អ្នក​ខាងក្នុង​ទេ​ឬ ដែល​អ្នករាល់គ្នា​ត្រូវ​កាត់ទោស​?

សូមមើលជំពូក

Khmer Christian Bible

តើ​ខ្ញុំ​ត្រូវ​វិនិច្ឆ័យ​ពួកអ្នក​ក្រៅ​ដើម្បី​អ្វី​ ម្ដេច​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ពួកអ្នក​ខាង​ក្នុង​ដូច្នេះ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​តើ​ត្រូវ​ឲ្យ​ខ្ញុំ​ជំនុំ‌ជម្រះ​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ធ្វើ​អ្វី? តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ‌ជម្រះ​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម‌ជំនុំ​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បងប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង!

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម‌ជំអះ​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បង​ប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង!

សូមមើលជំពូក



១ កូរិន‌ថូស 5:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ថា ពី​ព្រោះ​បាន​ប្រទាន​មក ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ព្រះ ប៉ុន្តែ​ឯ​មនុស្ស​ក្រៅ ការ​ទាំង​អស់​បាន​ធ្វើ​បែប​ប្រៀប​ប្រដូច​វិញ


ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​ត‌យុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ


ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ឥត​ត្រូវ​ការ​អ្វី​ឡើយ។


ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។