បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសំរេចគ្រប់ទាំងអស់។
១ កូរិនថូស 16:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាខ្ញុំមកដល់ នោះខ្ញុំនឹងចាត់អ្នកណាដែលពេញចិត្តអ្នករាល់គ្នា ឲ្យកាន់សំបុត្រ នឹងយកទេយ្យទានរបស់អ្នករាល់គ្នា ទៅដល់ក្រុងយេរូសាឡិម ព្រះគម្ពីរខ្មែរសាកល កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាដែលអ្នករាល់គ្នាជ្រើសរើស ឲ្យយកអំណោយរបស់អ្នករាល់គ្នាទៅយេរូសាឡិម ទាំងកាន់សំបុត្រទៅជាមួយផង។ Khmer Christian Bible នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាក៏ដោយដែលអ្នករាល់គ្នាជ្រើសរើសឲ្យនាំសំបុត្រ និងអំណោយរបស់អ្នករាល់គ្នាទៅឯក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាដែលអ្នករាល់គ្នាពេញចិត្ត ឲ្យកាន់សំបុត្រ ហើយយកអំណោយរបស់អ្នករាល់គ្នាទៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះ ទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ អាល់គីតាប កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ |
បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសំរេចគ្រប់ទាំងអស់។
ដូច្នេះ តើយើងចាប់តាំងផ្ទុកផ្តាក់ខ្លួនយើងខ្ញុំម្តងទៀតឬអី តើយើងខ្ញុំត្រូវការនឹងសំបុត្រផ្ទុកផ្តាក់ខ្លួនយើងនឹងអ្នករាល់គ្នា ឬត្រូវការនឹងអ្នករាល់គ្នាឲ្យសំបុត្រផ្ទុកផ្តាក់យើងនឹងគេ ដូចជាអ្នកខ្លះត្រូវការឬអី
ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទានរបស់គេនេះ ដែលជាសេចក្ដីប្រកបក្នុងការងារសំរាប់ពួកបរិសុទ្ធ
បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យគុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ