ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​គេ​ចង់​រៀន​អ្វី នោះ​ត្រូវ​តែ​សួរ​ប្ដី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ពួក​ស្រីៗ​និយាយ​នៅ​ក្នុង​ពួក​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ពួកនាង​ចង់​រៀន​ពី​អ្វីមួយ ចូរ​សួរ​ប្ដី​របស់ខ្លួន​នៅ​ផ្ទះ​ចុះ ដ្បិត​ការ​ដែល​មនុស្សស្រី​និយាយ​នៅក្នុង​ក្រុមជំនុំ ជា​ការ​គួរឲ្យខ្មាស​ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​បើ​ពួកនាង​ចង់​រៀន​អំពី​អ្វី​មួយ​ ចូរ​ឲ្យ​ពួកនាង​សួរ​ប្ដី​របស់​ខ្លួន​នៅ​ផ្ទះ​ចុះ​ ដ្បិត​ជា​ការ​អាម៉ាស់​មួយ​ដែល​ឲ្យ​ស្រ្ដី​និយាយ​នៅ​ក្នុង​ក្រុមជំនុំ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​មាន​អ្វី​មួយ​ដែល​នាង​ចង់​ដឹង ត្រូវ​សួរ​ប្តី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ស្រ្ដីៗ​និយាយ​នៅ​ក្នុង​ក្រុម​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុម‌ជំនុំ​មិន​សមរម្យ​ទេ។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ដ្រីៗ​និយាយ​ក្នុង​ក្រុម‌ជំអះ មិន​សមរម្យ​ទេ។

សូមមើលជំពូក



១ កូរិន‌ថូស 14:35
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន


បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ត្រូវ​កាត់​សក់​ចេញ តែ​បើ​ពួក​ស្រីៗ​អៀន‌ខ្មាស​ចំពោះ​ការ​កាត់ ឬ​កោរ​សក់ នោះ​ត្រូវ​តែ​មាន​អ្វី​ពាក់​វិញ


នៅ​ក្នុង​ពួក​ជំនុំ ត្រូវ​ឲ្យ​ពួក​ស្រីៗ​នៅ​ស្ងៀម ដ្បិត​គ្មាន​ច្បាប់​ឲ្យ​និយាយ​ឡើយ ត្រូវ​ឲ្យ​គេ​ប្រតិ‌បត្តិ​តាម​វិញ ដូច​ជា​ក្រិត្យ‌វិន័យ​ក៏​សំដែង​ដែរ


ចុះ​ដូច​ម្តេច តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​មក ឬ​បាន​មក​ត្រឹម​តែ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណោះ


ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ


ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់ ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ។