ដូច្នេះ គេក៏ប្រកាសប្រាប់ទួទៅគ្រប់ក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម ដល់ពួកអ្នកទាំងប៉ុន្មាន ដែលរួចពីសណ្ឋានជាឈ្លើយ ឲ្យគេមូលមកឯក្រុងយេរូសាឡិមគ្រប់គ្នា
អែសរ៉ា 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយ បើអ្នកណាមិនមកក្នុងកំណត់៣ថ្ងៃ តាមបង្គាប់របស់ពួកអ្នកជាប្រធាន នឹងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកនោះអស់រលីងទៅ ហើយខ្លួនអ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំរបស់ពួកអ្នក ដែលរួចពីសណ្ឋានជាឈ្លើយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើអ្នកណាមិនមកក្នុងអំឡុងពេលបីថ្ងៃ តាមបង្គាប់របស់ពួកអ្នកដឹកនាំ និងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ ហើយអ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំនៃពួកអ្នកដែលវិលត្រឡប់មកពីសណ្ឋានជាឈ្លើយនោះទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងព្រឹទ្ធាចារ្យ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រាអែល។ អាល់គីតាប អ្នកណាមិនព្រមមក ក្នុងរយៈពេលបីថ្ងៃ តាមសេចក្ដីសម្រេចរបស់មេដឹកនាំ និងអះលីជំអះ គេនឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនោះ ហើយបណ្ដេញគាត់ចេញពីសហគមន៍អ៊ីស្រអែល។ |
ដូច្នេះ គេក៏ប្រកាសប្រាប់ទួទៅគ្រប់ក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម ដល់ពួកអ្នកទាំងប៉ុន្មាន ដែលរួចពីសណ្ឋានជាឈ្លើយ ឲ្យគេមូលមកឯក្រុងយេរូសាឡិមគ្រប់គ្នា
ដូច្នេះ ពួកយូដា នឹងបេនយ៉ាមីន ក៏មូលគ្នាមកឯក្រុងយេរូសាឡិមទាំងអស់ ក្នុងកំណត់៣ថ្ងៃនោះ គឺត្រូវជាថ្ងៃ២០ ខែមិគសិរ ឯមនុស្សទាំងនោះគេអង្គុយត្រង់ទីធ្លា នៅមុខព្រះវិហារនៃព្រះ ទាំងញ័រដោយព្រោះដំណើរនោះ ហើយដោយព្រោះភ្លៀងធំផង
ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យ របស់ព្រះនៃអ្នក ហើយនឹងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។
ឯយ៉ូយ៉ាដា ជាកូនអេលីយ៉ាស៊ីប ជាសំដេចសង្ឃ លោកមានកូនប្រុស១ ដែលជាកូនប្រសាសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនោះខ្ញុំក៏បណ្តេញវាចេញពីខ្ញុំទៅ
ដូច្នេះ កាលគេបានឮក្រិត្យវិន័យនោះហើយ គេក៏ញែកពួកលាយពូជចេញពីសាសន៍អ៊ីស្រាអែលទៅ។
ប៉ុន្តែឯរបស់ដែលបានថ្វាយដាច់ទៅហើយ គឺដែលអ្នកណាថ្វាយដាច់ដល់ព្រះយេហូវ៉ា ពីរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ទោះជាមនុស្ស ឬសត្វ ឬស្រែចំការដែលជាកេរ្តិ៍អាករខ្លួនក្តី នោះនឹងលក់ ឬលោះវិញ មិនបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ នោះត្រូវទុកជាបរិសុទ្ធបំផុតសំរាប់ព្រះយេហូវ៉ា
បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ
គេនឹងកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេ ក៏នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសំឡាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ
ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ
គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្តេញគាត់ទៅ។
ឯចំណែកពួកអ្នកខាងក្រៅ នោះព្រះនឹងជំនុំជំរះគេ ហើយត្រូវឲ្យអ្នករាល់គ្នាបណ្តេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ។
ប៉ុន្តែ ឯប្រាក់ នឹងមាសទាំងប៉ុន្មាន ហើយអស់ទាំងប្រដាប់ប្រដាធ្វើពីលង្ហិន នឹងដែក នោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា ត្រូវនាំយកទាំងអស់ ចូលមកក្នុងឃ្លាំងនៃព្រះយេហូវ៉ាវិញ
នោះគេសួរគ្នាថា ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តើអ្នកណាខ្លះដែលមិនបានឡើងមកប្រជុំឯព្រះយេហូវ៉ា គេសួរដូច្នោះ ពីព្រោះបានស្បថយ៉ាងធ្ងន់ ពីដំណើរអ្នកណាដែលមិនឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ានោះថា អ្នកនោះនឹងត្រូវស្លាប់ជាពិតប្រាកដ
លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់