អែសរ៉ា 7:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យ របស់ព្រះនៃអ្នក ហើយនឹងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 អ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យនៃព្រះរបស់លោក និងច្បាប់របស់ស្តេច ត្រូវកាត់ទោសអ្នកនោះយ៉ាងម៉ឺងម៉ាត់ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបអូសយកទ្រព្យសម្បត្តិ ឬដាក់គុកក៏ដោយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 អ្នកណាមិនគោរពតាមក្រឹត្យវិន័យនៃព្រះរបស់លោក ហើយមិនគោរពតាមច្បាប់របស់ស្ដេចឲ្យបានហ្មត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។ សូមមើលជំពូកអាល់គីតាប26 អ្នកណាមិនគោរពតាមហ៊ូកុំនៃអុលឡោះជាម្ចាស់របស់អ្នក ហើយមិនគោរពតាមច្បាប់របស់ស្តេចឲ្យបានម៉ត់ចត់ទេ អ្នកនោះនឹងត្រូវទទួលទោស សមតាមការដែលខ្លួនប្រព្រឹត្ត គឺទទួលទោសដល់ស្លាប់ ឬត្រូវនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវជាប់ពន្ធនាគារ»។ សូមមើលជំពូក |
ហើយសូមឲ្យព្រះដែលបានប្រោសប្រទាន ឲ្យព្រះនាមទ្រង់សណ្ឋិតនៅទីនេះ បានទំលាក់អស់ទាំងស្តេចណា នឹងសាសន៍ណាដែលលូកដៃទៅធ្វើខុសនឹងប្រកាសនេះ ដើម្បីនឹងបំផ្លាញព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមនេះចេញផង យើង ដារីយុសបានចេញប្រកាសហើយ ដូច្នេះ ត្រូវឲ្យសំរេចសព្វគ្រប់តាមដោយខ្នះខ្នែងចុះ។
យើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយ នៅពេញក្នុងអាណាចក្ររបស់យើង បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ស្ថិតស្ថេរនៅអស់កល្បរៀងតទៅ រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងនៅជាប់ដរាបដល់ចុងបំផុត