លេវីវិន័យ 27:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ប៉ុន្តែឯរបស់ដែលបានថ្វាយដាច់ទៅហើយ គឺដែលអ្នកណាថ្វាយដាច់ដល់ព្រះយេហូវ៉ា ពីរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ទោះជាមនុស្ស ឬសត្វ ឬស្រែចំការដែលជាកេរ្តិ៍អាករខ្លួនក្តី នោះនឹងលក់ ឬលោះវិញ មិនបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ នោះត្រូវទុកជាបរិសុទ្ធបំផុតសំរាប់ព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 របស់អ្វីដែលបានថ្វាយដល់ព្រះហើយ គឺអ្នកណាដែលថ្វាយរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ដាច់ដល់ព្រះយេហូវ៉ា ទោះជាមនុស្ស ឬសត្វ ឬស្រែចម្ការដែលជាកេរអាករខ្លួនក្តី នោះមិនអាចលក់ ឬលោះវិញបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ ត្រូវទុកជាបរិសុទ្ធបំផុតសម្រាប់ព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់ដល់ព្រះអម្ចាស់ គេពុំអាចលក់ ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ នឹងបានទៅជាសក្ការៈថ្វាយព្រះអង្គរហូត។ សូមមើលជំពូកអាល់គីតាប28 បើនរណាម្នាក់ជូនរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់ដល់អុលឡោះតាអាឡា គេពុំអាចលក់ ឬក៏លោះយកជំនូននោះឡើយ ទោះបីជំនូននោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេជូនដល់អុលឡោះតាអាឡា នឹងបានទៅជាសក្ការៈជូនទ្រង់រហូត។ សូមមើលជំពូក |