យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត
អែសរ៉ា 1:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានបន្ទូលដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឲ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឲ្យយើងសង់ព្រះដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដា ថ្វាយព្រះអង្គ។ អាល់គីតាប «ស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស មានប្រសាសន៍ដូចតទៅ: អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កា បានប្រគល់នគរទាំងអស់នៅលើផែនដីមកឲ្យយើងគ្រប់គ្រង។ ទ្រង់បញ្ជាឲ្យយើងសង់ដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដា ជូនទ្រង់។ |
យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ នឹងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត
ក្នុងសារនោះហ៊ីរ៉ាមមានបន្ទូលទៀតថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃនឹងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យស្តេចដាវីឌមានព្រះរាជបុត្រាប្រកបដោយប្រាជ្ញា ដំរិះ នឹងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា នឹងព្រះរាជវាំងសំរាប់នគរទ្រង់
ដូច្នេះ ពួកអ្នកដែលជាកំពូលលើវង្សានុវង្សរបស់ពួកយូដា នឹងពួកបេនយ៉ាមីន ហើយពួកសង្ឃ នឹងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្តាលចិត្ត ឲ្យឡើងទៅស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមនោះ គេក៏រៀបចំឡើង
គេជួលពួកជាងថ្ម នឹងពួកជាងឈើ ក៏ឲ្យស្បៀងអាហារ នឹងគ្រឿងផឹក ហើយប្រេងដល់ពួកក្រុងស៊ីដូន នឹងពួកក្រុងទីរ៉ុស ឲ្យគេទៅនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េតាមផ្លូវសមុទ្រ ដូចជាស៊ីរូស ជាស្តេចពើស៊ី បានប្រោសអនុញ្ញាតឲ្យ។
តែសូរ៉ូបាបិល នឹងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកឰយុកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ
ទ្រង់បង្គាប់ដល់លោកថា ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមទៅ ហើយស្អាងព្រះវិហារនៃព្រះ នៅកន្លែងដដែលនោះឡើងវិញ
ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ទុកជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេច នឹងពួកព្រះរាជបុត្រាស្តេចបានព្រះជន្មចំរើន
នៅឆ្នាំទី១ ក្នុងរាជស៊ីរូស នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ ពីដំណើរព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមថា ត្រូវឲ្យស្អាងព្រះវិហារឡើងវិញ គឺជាកន្លែងដែលសំរាប់ថ្វាយយញ្ញបូជា ត្រូវឲ្យដាក់ជើងជញ្ជាំងវិហារនោះឲ្យមាំមួន ឯកំពស់ព្រះវិហារ ត្រូវជា៦០ហត្ថ ទទឹង៦០ហត្ថដែរ
អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចំឡងក្រិត្យវិន័យរបស់ព្រះនៃស្ថានសួគ៌៘
កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា
ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រិត្យក្រមរបស់ទ្រង់អើយ
ឱសូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ចុះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។
ទ្រង់បានអត់ទោសចំពោះការទុច្ចរិតរបស់រាស្ត្រទ្រង់ ក៏បានគ្របបាំងអស់ទាំងបាបរបស់គេហើយ។ បង្អង់
ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ។
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាជញ្ជ្រាំង ដែលត្រូវផាត់ដោយខ្យល់ ដល់ធ្នូដែរ
អញបញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់ប្រើអញនិយាយពីក្រុងយេរូសាឡិមថា ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ ហើយនិយាយពីអស់ទាំងទីក្រុងនៃស្រុកយូដាថា ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ អញនឹងលើកអស់ទាំងទីបាក់បែកនោះឡើង
អញនិយាយពីស៊ីរូសថាជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសំរេចតាមបំណងចិត្តអញទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ នឹងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយនឹងបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ ដូច្នេះ តើឯងរាល់គ្នានឹងសង់វិហារយ៉ាងណាឲ្យអញ តើមានកន្លែងណាសំរាប់ជាទីសំរាកដល់អញ
ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ នឹងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ។
អញបានបង្កើតផែនដី នឹងមនុស្ស ហើយសត្វដែលនៅលើផែនដីទាំងប៉ុន្មាន ដោយសារឫទ្ធិដ៏ធំ នឹងដៃលើកសំរេចរបស់អញ ក៏ប្រគល់ដល់អ្នកណាដែលអញគិតឃើញថាគួរ
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ
គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់
តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន ហើយទ្រង់បានសំដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ សុបិនរបស់ទ្រង់ នឹងការជាក់ស្តែងដែលទ្រង់បានឃើញកំពុងផ្ទំលក់ គឺយ៉ាងនេះ
គឺថាទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្សលោកទៅ ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដី ឲ្យបានស៊ីស្មៅដូចជាគោ ដរាបដល់បានកន្លងទៅអស់៧ខួប ទាល់តែឯងបានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណា តាមព្រះហឫទ័យ
គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ នឹងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា នឹងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ នឹងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ
រួចមក ស្តេចដារីយុស ទ្រង់ចេញព្រះរាជសាសន៍ផ្ញើដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យសេចក្ដីសុខបានចំរើនដល់អ្នករាល់គ្នាចុះ
នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ នឹងដីគោកផង