ទ្រង់ក៏ស្អាងអាសនា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា អញនឹងតាំងឈ្មោះអញ នៅក្រុងយេរូសាឡិមនោះ
អេសេគាល 5:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯងដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដែលមានព្រះជន្មគង់នៅ! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងជាម្ចាស់ដែលនៅអស់កល្ប! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។ |
ទ្រង់ក៏ស្អាងអាសនា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា អញនឹងតាំងឈ្មោះអញ នៅក្រុងយេរូសាឡិមនោះ
ទ្រង់ក៏យករូបព្រះឆ្លាក់ ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូន ជាបុត្រទ្រង់ថា អញនឹងតាំងឈ្មោះអញ ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលអញបានរើសពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
ឯអាសនាដែលពួកស្តេចយូដាបានធ្វើ នៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស នឹងអាសនាដែលម៉ាន៉ាសេ បានធ្វើនៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់យកចេញពីនោះ បោះចោលផង់កំទេចទៅក្នុងជ្រោះកេដ្រុនទៅ
ទ្រង់ក៏ស្អាងអាសនា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានបន្ទូលពីទីនោះថា ឈ្មោះអញនឹងនៅក្រុងយេរូសាឡិមជាដរាបតទៅ
ទ្រង់យករូបឆ្លាក់ ជារូបព្រះដែលទ្រង់បានធ្វើ ទៅដំកល់ក្នុងព្រះវិហារនៃព្រះជាទីដែលព្រះបានមានបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូនជាព្រះរាជបុត្រាទ្រង់ថា អញនឹងតាំងឈ្មោះអញ នៅក្នុងព្រះវិហារនេះនៅក្រុងយេរូសាឡិម ជាទីដែលអញបានរើសក្នុងគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
មួយទៀត អស់ទាំងមេនៃពួកសង្ឃ នឹងពួកបណ្តាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហារនៃព្រះយេហូវ៉ា ដែលទ្រង់បានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម
បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានសេចក្ដីព្រួយលំបាក
ដូច្នេះ អញបានស្បថ ដោយសេចក្ដីក្រោធរបស់អញថា វារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្ដីសំរាក របស់អញឡើយ។
ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីខ្ញាល់របស់ទ្រង់ឡើយ ក្រែងទ្រង់ធ្វើឲ្យទូលបង្គំសាបសូន្យទៅ
នោះមុនដំបូងអញនឹងសងអំពើទុច្ចរិត នឹងអំពើបាបរបស់គេ១ជា២ ពីព្រោះគេបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយបានបំពេញស្រុកជាមរដករបស់អញ ដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញ ជាការដែលបង្អាប់ដល់ទីនោះវិញ
ប៉ុន្តែអញបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់អញឲ្យមកឯឯងរាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា ឱសូមកុំធ្វើការគួរខ្ពើម ដែលអញស្អប់នេះឡើយ
ព្រះយេហូវ៉ាទ្រង់បានធ្វើការដែលទ្រង់គិតធ្វើ ទ្រង់បានសំរេចតាមព្រះបន្ទូលដែលទ្រង់បានបង្គាប់ពីចាស់បុរាណ គឺទ្រង់បានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានសេចក្ដីអំណរពីដំណើរនាង ទ្រង់បានលើកដំកើងស្នែងរបស់ពួកដែលតតាំងនឹងនាង។
ទាំងពួកជំទង់ នឹងពួកចាស់ៗសុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ នឹងពួកកំឡោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ទ្រង់បានប្រហារជីវិតគេ ក្នុងថ្ងៃដែលទ្រង់ខ្ញាល់ ទ្រង់បានកាប់សំឡាប់គេ ឥតប្រណីឡើយ
នោះពួកឯងនឹងមកឯទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម នឹងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចោលចេញ
តែត្រង់ឯពួកអ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម នឹងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ នោះអញនឹងទំលាក់អំពើរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងស្អប់ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលចិត្តឯងបានណាយចេញពីគេនោះ
មួយទៀត នាងបានធ្វើការយ៉ាងនេះដល់អញ គឺបានធ្វើឲ្យទីបរិសុទ្ធរបស់អញស្មោកគ្រោកទៅនៅថ្ងៃ១នោះឯង ព្រមទាំងបង្អាប់ថ្ងៃឈប់សំរាករបស់អញផង
ដ្បិតកាលនាងបានសំឡាប់កូនរបស់ខ្លួន ថ្វាយដល់រូបព្រះទាំងនោះហើយ នៅថ្ងៃនោះឯង នាងក៏ចូលក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីនោះទៀត មើល នាងបានប្រព្រឹត្តយ៉ាងដូច្នោះ នៅកណ្តាលវិហាររបស់អញ
អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយអញនឹងធ្វើឲ្យសំរេចជាពិត អញមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជំរះឯងតាមផ្លូវដែលឯងប្រព្រឹត្ត នឹងអំពើដែលឯងបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់
ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ នឹងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ
គឺជាការដែលឯងរាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីលំនៅរបស់អញ ក្នុងកាលដែលឯងរាល់គ្នាបានថ្វាយនំបុ័ងរបស់អញ ព្រមទាំងខ្លាញ់ នឹងឈាមផង ហើយបានផ្តាច់សេចក្ដីសញ្ញារបស់អញ ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលឯងប្រព្រឹត្តនោះ
ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង
ឯគ្រឿងដ៏លំអរបស់គេ នោះទ្រង់បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង តែគេបានធ្វើរូបនៃអស់ទាំងរបស់គួរស្អប់ខ្ពើម នឹងរបស់គួរឆ្អើមរបស់គេ នៅក្នុងទីនោះវិញ បានជាអញធ្វើឲ្យត្រឡប់ដូចជារបស់ស្មោកគ្រោកដល់គេ
ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តាដល់ឯងឡើយ គឺអញនឹងទំលាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។
នោះទ្រង់មានបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសំបើមជាងនេះទៅទៀត។
រួចទ្រង់នាំខ្ញុំ ចូលទៅឯទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្តាលបាំងសាច នឹងអាសនា មានមនុស្សប្រហែលជា២៥នាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ
ដូច្នេះ អញនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកអញនឹងមិនប្រណីឡើយ អញនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកអញក៏ដោយ គង់តែអញមិនព្រមស្តាប់ឡើយ។
រីឯអញវិញ ភ្នែកអញនឹងមិនប្រណីទេ អញមិនអាណិតមេត្តាឡើយ គឺអញនឹងទំលាក់អំពើរបស់គេមកលើក្បាលគេវិញ
ហើយទ្រង់មានបន្ទូលដល់៥នាក់ឯទៀតនៅត្រចៀកខ្ញុំថា ចូរឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នក១នោះ ហើយប្រហារទៅ កុំឲ្យភ្នែកឯងប្រណី ឬអាណិតអាសូរឡើយ
គឺយ៉ាងដូច្នោះហើយ ដែលឯងរាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថអញ ដែលនៅកណ្តាលគេបានស្មោកគ្រោកដែរ
ព្រះយេហូវ៉ាទ្រង់បានស្បថដោយសិរីល្អនៃយ៉ាកុបថា ពិតប្រាកដជាអញនឹងមិនដែលភ្លេចអំពើរបស់គេណា១ឡើយ
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា នៅថ្ងៃដែលអញធ្វើការនេះ នោះគេនឹងបានជារបស់ផងអញ គឺជារបស់ផងអញពិត ហើយអញនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត
ដូច្នេះ បើការដួលរបស់គេ ជាសេចក្ដីចំរើនដល់លោកីយ ហើយសេចក្ដីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្ដីចំរើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្ដីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ
ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង
ព្រះយេហូវ៉ាទ្រង់នឹងញែកអ្នកនោះ ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់តែសេចក្ដីអាក្រក់ប៉ុណ្ណោះ តាមអស់ទាំងពាក្យបណ្តាសានៃសេចក្ដីសញ្ញាដែលកត់ក្នុងគម្ពីរក្រឹត្យវិន័យនេះ។
ដ្បិតកាលព្រះបានសន្យានឹងលោកអ័ប្រាហាំ នោះពីព្រោះគ្មានអ្នកណាធំជាង សំរាប់ឲ្យទ្រង់បានស្បថដោយអ្នកនោះទេ បានជាទ្រង់ស្បថដោយព្រះអង្គទ្រង់វិញថា