Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 5:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ជ្រួល‌ជ្រើម​លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំវិញ​ឯង ក៏​មិន​បាន​ដើរ​តាម​ច្បាប់​អញ ឬ​រក្សា​បញ្ញត្ត​អញ ហើយ​មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្ត​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ហេតុ​នោះ បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជ្រួល​ជ្រើម​លើស​ជាង​អស់​ទាំង​សាសន៍​ដែល​នៅ​ជុំ‌វិញ អ្នក​មិន​បាន​ដើរ​តាម​ច្បាប់ ឬ​រក្សា​បញ្ញត្តិ​របស់​យើង ហើយ​ក៏​មិន​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​អ្នក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ព្រហើន​លើស​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​តាម​ច្បាប់ និង​វិន័យ​របស់​យើង​ទេ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ទម្លាប់​របស់​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ ក៏​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ព្រហើន​លើស​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​តាម​ហ៊ូកុំ និង​វិន័យ​របស់​យើង​ទេ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ទម្លាប់​របស់​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ ក៏​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​ផង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 5:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ម៉ាន៉ាសេ​ទ្រង់​ព្រលួង​ពួក​យូដា នឹង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។


ដើម្បី​ឲ្យ​ឯង​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ​ដោយ​ឯង​ជា​ទី​កំសាន្ត​ចិត្ត​ដល់​គេ


ហេតុ​នោះព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​បន្ថយ​ឲ្យ​ឯង​កាន់​តែ​តិច​ទៅ ភ្នែក​អញ​នឹង​មើល​ឯង​ដោយ​ឥត​ប្រណី ហើយ​អញ​នឹង​មិន​អាណិត​មេត្តា​ដល់​ឯង​ឡើយ ដោយ​ព្រោះ​បាន​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ ដោយ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ហើយ​គួរ​ឆ្អើម​របស់​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម