ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 48:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដី​ដែល​សល់ នៅ​នោះ​នឹង​បាន​សំរាប់​ចៅហ្វាយ គឺ​នៅ​ទាំង​សង​ខាង​ដី​បរិសុទ្ធ​នោះ នឹង​កន្លែង​សំរាប់​ទី​ក្រុង​ដែល​នៅ​ខាង​មុខ​ដី​បរិសុទ្ធ​ទាំង​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​កើត ហើយ​នៅ​មុខ​២​ម៉ឺន​៥​ពាន់​ខ្នាត ចេញ​ទៅ​ឯ​ព្រំ​ស្រុក​ខាង​លិច ឲ្យ​ប៉ុន​ស្មើ​នឹង​ចំណែក​ដី​ឯ​ទៀត នោះ​នឹង​បាន​ទុក​សំរាប់​ចៅហ្វាយ ហើយ​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ នឹង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ នោះ​ត្រូវ​នៅ​កណ្តាល​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដី​ដែល​សល់​នឹង​បាន​ជា​របស់​ចៅ‌ហ្វាយ គឺ​នៅ​ទាំង​សង​ខាង​ដី​បរិសុទ្ធ​នោះ និង​កន្លែង​សម្រាប់​ទី​ក្រុង​ដែល​នៅ​ខាង​មុខ​ដី​បរិសុទ្ធ​ទាំង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ចេញ​ទៅ​ព្រំ​ប្រទល់​ខាង​កើត ហើយ​នៅ​មុខ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ខ្នាត ចេញ​ទៅ​ព្រំ​ប្រទល់​ខាង​លិច ឲ្យ​ប៉ុន​ស្មើ​នឹង​ចំណែក​ដី​ឯ​ទៀត នោះ​ទុក​សម្រាប់​ចៅ‌ហ្វាយ ហើយ​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ និង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ ត្រូវ​នៅ​កណ្ដាល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដី​ដែល​នៅ​សល់ ត្រូវ​បាន​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ គឺ​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​របស់​ទីក្រុង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​គិត​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​កើត និង​ព្រំ‌ប្រទល់​ខាង​លិច។ ដី​សក្ការៈ និង​ទីសក្ការៈ​ក្នុង​ព្រះ‌ដំណាក់​ស្ថិត​នៅ​ចំ​កណ្ដាល។

សូមមើលជំពូក

អាល់គីតាប

ដី​ដែល​នៅ​សល់ ត្រូវ​បាន​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ គឺ​ដី​ដែល​នៅ​សង​ខាង​ដី​សក្ការៈ និង​ដី​របស់​ទីក្រុង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​ទទឹង​គិត​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​កើត និង​ព្រំ‌ប្រទល់​ខាង​លិច។ ដី​សក្ការៈ និង​ទី‌សក្ការៈ​ក្នុង​ម៉ាស្ជិទ​ស្ថិត​នៅ​ចំ​កណ្ដាល។

សូមមើលជំពូក



អេ‌សេ‌គាល 48:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ដាវីឌ ជា​អ្នក​បំរើ​របស់​អញ នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ហើយ​គេ​ទាំង​អស់​គ្នា​នឹង​មាន​អ្នក​គង្វាល​តែ​១ គេ​នឹង​ដើរ​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង


ដង្វាយ​បរិសុទ្ធ​នេះ​ត្រូវ​បាន​សំរាប់​ពួក​សង្ឃ ឯ​ខាង​ជើង​នោះ បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ខាង​លិច មាន​ទទឹង​ជា​១​ម៉ឺន​ខ្នាត ខាង​កើត​ទទឹង​១​ម៉ឺន​ខ្នាត ហើយ​ខាង​ត្បូង​បណ្តោយ​២​ម៉ឺន​៥​ពាន់​ខ្នាត ឯ​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​នឹង​នៅ​កណ្តាល​នោះ


ដី​ដែល​ថ្វាយ​ជា​ដង្វាយ​នោះ ទាំង​អស់​បណ្តោយ​ត្រូវ​ជា​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដី​បរិសុទ្ធ​នេះ​៤​ជ្រុង​ស្មើ ព្រម​ទាំង​មាន​កន្លែង​សំរាប់​ទី​ក្រុង​ផង។


ដូច្នេះ ដី​ដែល​ត្រូវ​ទុក​សំរាប់​ចៅហ្វាយ នោះ​ជា​ដី​ដែល​ជាប់​ត​ពី​ដី​របស់​ពួក​លេវី ហើយ​ពី​ដី​សំរាប់​ទី​ក្រុង គឺ​ទាំង​អស់​ដែល​នៅ​កណ្តាល​ព្រំ​ស្រុក​យូដា នឹង​ព្រំ​ស្រុក​បេន‌យ៉ាមីន នោះ​ត្រូវ​ទុក​សំរាប់​ចៅហ្វាយ។


តាម​ព្រំ​ស្រុក​យូដា ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​ជា​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​វិញ គឺ​ទទឹង​២​ម៉ឺន​៥​ពាន់​ខ្នាត ហើយ​បណ្តោយ​ក៏​ប៉ុន​នឹង​ចំណែក​ស្រុក​ឯ​ទៀត គឺ​ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច​ឯ​ទី​បរិសុទ្ធ នឹង​នៅ​កណ្តាល​នោះ


គ្រា​នោះ ពួក​កូន‌ចៅ​យូដា នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​បាន​រួប‌រួម​គ្នា ក៏​នឹង​តាំង​ឲ្យ​មាន​អ្នក​ជា​ប្រមុខ​តែ​១​លើ​ពួក​ខ្លួន ហើយ​នឹង​ឡើង​ចេញ​ពី​ស្រុក​ទៅ ដ្បិត​ថ្ងៃ​នៃ​យេស‌រាល​នឹង​បាន​ជា​ថ្ងៃ​យ៉ាង​សំបើម។