ហូសេ 1:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 គ្រានោះ ពួកកូនចៅយូដា នឹងពួកកូនចៅអ៊ីស្រាអែលនឹងបានរួបរួមគ្នា ក៏នឹងតាំងឲ្យមានអ្នកជាប្រមុខតែ១លើពួកខ្លួន ហើយនឹងឡើងចេញពីស្រុកទៅ ដ្បិតថ្ងៃនៃយេសរាលនឹងបានជាថ្ងៃយ៉ាងសំបើម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែលនឹងមកជួបជុំគ្នា ហើយគេនឹងតាំងឲ្យមានមេដឹកនាំតែមួយគ្រប់គ្រងលើគេ គេនឹងឡើងចេញពីស្រុកនោះ ដ្បិតថ្ងៃរបស់យេសរាល នឹងបានជាថ្ងៃមួយដ៏ធំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់! សូមមើលជំពូកអាល់គីតាប11 ពេលនោះ កូនចៅយូដា និងកូនចៅអ៊ីស្រអែល រួបរួមគ្នាវិញ ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។ “ទិវាយេសរាល” ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់! សូមមើលជំពូក |
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងនាំរាស្ត្រអញ ជាពួកឈ្លើយនោះ គឺពួកអ៊ីស្រាអែល នឹងពួកយូដា ឲ្យត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងធ្វើឲ្យគេវិលទៅឯស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ ហើយគេនឹងបានស្រុកនោះជារបស់ផងខ្លួន។