អេសេគាល 48:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដង្វាយបរិសុទ្ធនេះត្រូវបានសំរាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយខាងលិច មានទទឹងជា១ម៉ឺនខ្នាត ខាងកើតទទឹង១ម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្តាលនោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 តង្វាយបរិសុទ្ធនេះត្រូវបានសម្រាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត ហើយខាងលិច មានទទឹងជាមួយម៉ឺនខ្នាត ខាងកើតទទឹងមួយម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្ដាលនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកបូជាចារ្យទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទីសក្ការៈរបស់ព្រះអម្ចាស់ត្រូវនៅចំកណ្ដាល។ សូមមើលជំពូកអាល់គីតាប10 ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកអ៊ីមុាំទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទីសក្ការៈរបស់អុលឡោះតាអាឡាត្រូវនៅចំកណ្ដាល។ សូមមើលជំពូក |