ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនានៅទីនោះ
អេសេគាល 46:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាចៅហ្វាយនឹងថ្វាយដង្វាយស្ម័គ្រពីចិត្ត ជាដង្វាយដុត ឬដង្វាយមេត្រី ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃឈប់សំរាកដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាចៅហ្វាយថ្វាយតង្វាយស្ម័គ្រពីចិត្ត ជាតង្វាយដុត ឬតង្វាយមេត្រី ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃសប្ប័ទដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមេដឹកនាំស្ម័គ្រចិត្តយកតង្វាយដុត ឬយញ្ញបូជាមេត្រីភាពពិសេស មកថ្វាយព្រះអម្ចាស់ គេត្រូវបើកទ្វារខាងកើតឲ្យគាត់ចូល។ គាត់ថ្វាយតង្វាយដុត និងយញ្ញបូជាមេត្រីភាពដូចគាត់ធ្លាប់ថ្វាយនៅថ្ងៃសប្ប័ទដែរ។ បន្ទាប់មក គាត់ចេញទៅវិញ រួចគេត្រូវបិទទ្វារពីក្រោយគាត់។ អាល់គីតាប ប្រសិនបើមេដឹកនាំស្ម័គ្រចិត្តយកគូរបានដុត ឬគូរបានមេត្រីភាពពិសេសមកជូនអុលឡោះតាអាឡា គេត្រូវបើកទ្វារខាងកើតឲ្យគាត់ចូល។ គាត់ជូនគូរបានដុត និងគូរបានមេត្រីភាពដូចគាត់ធ្លាប់ជូននៅថ្ងៃឈប់សម្រាកដែរ។ បន្ទាប់មក គាត់ចេញទៅវិញ រួចគេត្រូវបិទទ្វារពីក្រោយគាត់។ |
ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនានៅទីនោះ
ដល់ថ្ងៃស្អែកឡើង គេក៏ថ្វាយយញ្ញបូជា នឹងដង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ពាន់ ចៀមឈ្មោល១ពាន់ កូនចៀម១ពាន់ នឹងដង្វាយច្រួចនៃដង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរ សំរាប់ពួកអ៊ីស្រាអែលទាំងអស់
នៅខណនោះ ហេសេគាទ្រង់មានបន្ទូលឡើងថា ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួន ដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា នឹងដង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ពួកជំនុំក៏នាំយកយញ្ញបូជា នឹងដង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកដង្វាយដុតមកដែរ
ឯស្តេចសាឡូម៉ូន នឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានមូលគ្នាមកឯទ្រង់ គេនៅមុខហឹប ទាំងថ្វាយយញ្ញបូជា ជាចៀម នឹងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនបាន
ឯអស់អ្នកដែលសល់នៅពីសាសន៍នេះ ទោះបើនៅកន្លែងណាក៏ដោយ នោះត្រូវឲ្យពួកមនុស្សនៅទីនោះជួយដល់គេ ជាប្រាក់ ជាមាស ជារបស់មានដំឡៃ ព្រមទាំងសត្វ ក្រៅពីដង្វាយស្ម័គ្រពីចិត្ត ដែលសំរាប់ព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមផង។
តពីនោះមក ក៏ថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ច នឹងដង្វាយចូលខែ ហើយដង្វាយថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលបានតាំងឡើងជាបរិសុទ្ធ ព្រមទាំងដង្វាយរបស់អស់អ្នកដែលថ្វាយដល់ព្រះយេហូវ៉ា ដោយស្ម័គ្រពីចិត្តដែរ
គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ នឹងកូនចៀម៤០០ ជាដង្វាយឆ្លងព្រះវិហារ ហើយនឹងពពែ១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សំរាប់ជាដង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
រួចលោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះបិទនៅ
ឯព្រះអម្ចាស់ដ៏ឧត្តម ទ្រង់នឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីនឹងសោយព្រះស្ងោយ នៅចំពោះព្រះយេហូវ៉ា ទ្រង់នឹងយាងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយនឹងយាងចេញទៅវិញតាមផ្លូវដដែល។
ឯដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។
បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ក្រៅពីអស់ទាំងថ្ងៃឈប់សំរាកផងព្រះយេហូវ៉ា ហើយក្រៅពីដង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង នឹងដង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
តែបើយញ្ញបូជានោះជាដង្វាយលាបំណន់ ឬជាដង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ
ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ដល់ព្រះយេហូវ៉ា នៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯង ឲ្យលើសពីអស់ទាំងដង្វាយដុត ដង្វាយម្សៅ ដង្វាយច្រួច នឹងដង្វាយមេត្រី ដែលឯងរាល់គ្នាថ្វាយសំរាប់លាបំណន់ នឹងដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត
ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង
ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ។