អេសេគាល 46:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 រីឯនៅថ្ងៃបុណ្យ នឹងបុណ្យមានកំណត់ នោះត្រូវថ្វាយដង្វាយម្សៅជា១ថាំងសំរាប់គោឈ្មោល១ នឹង១ថាំងសំរាប់ចៀមឈ្មោល១ ហើយត្រង់កូនចៀមទាំងប៉ុន្មាន នោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជា៨កំប៉ុងសំរាប់ម្សៅ១ថាំង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 រីឯនៅថ្ងៃបុណ្យ និងបុណ្យមានកំណត់ ត្រូវថ្វាយតង្វាយម្សៅជាមួយថាំងសម្រាប់គោឈ្មោលមួយ និងមួយថាំងសម្រាប់ចៀមឈ្មោលមួយ ហើយកូនចៀមទាំងប៉ុន្មាននោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជាប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវថ្វាយតង្វាយម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។ សូមមើលជំពូកអាល់គីតាប11 នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវជូនជំនូនម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបានត្រូវជូនម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។ សូមមើលជំពូក |
ឯដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។