Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 46:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រាល់​តែ​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​១​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​ដង្វាយ​នេះ​រាល់​តែ​ព្រឹក​ជានិច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 រាល់​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​មួយ​ឥត​ខ្ចោះ អាយុ​មួយ​ខួប ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​តង្វាយ​នេះ​រាល់​តែ​ព្រឹក​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រៀង​រាល់​ថ្ងៃ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​មួយ​ខួប ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ថ្វាយ​កូន​ចៀម​នេះ​រៀង​រាល់​ព្រឹក។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រៀង​រាល់​ថ្ងៃ​អ្នក​ត្រូវ​ជូន​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​មួយ​ខួប ជា​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា។ អ្នក​ត្រូវ​ជូន​កូន​ចៀម​នេះ​រៀង​រាល់​ព្រឹក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 46:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​សំដែង​ពី​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​រាល់​តែ​យប់


ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី នឹង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ


លុះ​កាល​ណា​បាន​សំរេច​ថ្ងៃ​សំអាត​ខ្លួន ដោយ​ព្រោះ​សំរាល​កូន​ប្រុស ឬ​ស្រី​ហើយ នោះ​នាង​ត្រូវ​យក​កូន​ចៀម​១ អាយុ​១ ខួប សំរាប់​ជា​ដង្វាយ​ដុត នឹង​ព្រាប​ជំទើរ​១ ឬ​លលក​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​មក ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ


នេះ​ជា​ដង្វាយ​ដុត ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក លើស​ពី​ដង្វាយ​ដុត​ដែល​តែង‌តែ​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ច្រួច​នោះ​ផង។


លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក


ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ​មក នោះ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​សត្វ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម