ដើម្បីនឹងសំរេចការសងសឹកដល់សាសន៍ដទៃទាំងប៉ុន្មាន នឹងការវាយផ្ចាលដល់បណ្តាជនទាំងឡាយ
អេសេគាល 25:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងសំរេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញទំលាក់សេចក្ដីសងសឹកទៅលើគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងសម្រេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងទម្លាក់សេចក្ដីសងសឹកទៅលើគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសងសឹកពួកគេ តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ នៅពេលយើងសងសឹកនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន»។ អាល់គីតាប យើងនឹងសងសឹកពួកគេ តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ នៅពេលយើងសងសឹកនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់មែន»។ |
ដើម្បីនឹងសំរេចការសងសឹកដល់សាសន៍ដទៃទាំងប៉ុន្មាន នឹងការវាយផ្ចាលដល់បណ្តាជនទាំងឡាយ
ព្រះយេហូវ៉ាទ្រង់បានសំដែងមកឲ្យស្គាល់ ទ្រង់បានសំរេចតាមសេចក្ដីយុត្តិធម៌ ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃគេធ្វើ។ – វាយភ្លេងស្រងូតទទួល –បង្អង់
ឯព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ស្តេចនឹងដឹងថា អញជាព្រះយេហូវ៉ា ដោយសារការនេះ គឺទូលបង្គំនឹងវាយទឹកទន្លេ ដោយដំបងនៅដៃទូលបង្គំនេះ នោះទឹកនឹងត្រឡប់ប្រែទៅជាឈាម
អញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ ដល់សាសន៍ម៉ូអាប់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
អញនឹងផ្តល់ការសងសឹករបស់អញ ទៅលើសាសន៍អេដំម ដោយសារដៃនៃអ៊ីស្រាអែល ជារាស្ត្រអញ ដែលនឹងធ្វើដល់សាសន៍អេដំម តាមសេចក្ដីកំហឹង នឹងសេចក្ដីក្រេវក្រោធរបស់អញ នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសំរាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសំរាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
លុះដល់ថ្ងៃដើមខែនោះ ក្នុងឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ នឹងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)
ពួកអ្នកដែលត្រូវសំឡាប់ គេនឹងដួលនៅកណ្តាលឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។