ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
អេសេគាល 22:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ អញនឹងប្រមូលឯង ហើយផ្លុំលើឯង ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលទីក្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើ យើងនឹងប្រមូលអ្នក ហើយផ្លុំលើអ្នក ដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដាក់អ្នករាល់គ្នាជាគំនរ រួចផ្លុំភ្លើងនៃកំហឹងរបស់យើង ដុតអ្នករាល់គ្នាឲ្យរលាយនៅកណ្ដាលក្រុងយេរូសាឡឹម។ អាល់គីតាប យើងនឹងដាក់អ្នករាល់គ្នាជាគំនរ រួចផ្លុំភ្លើងនៃកំហឹងរបស់យើង ដុតអ្នករាល់គ្នាឲ្យរលាយនៅកណ្ដាលក្រុងយេរូសាឡឹម។ |
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
ពួកមនុស្សអាក្រក់នឹងមើលឃើញ ហើយនឹងមានចិត្តក្នាញ់ គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ បំណងចិត្តនៃមនុស្សអាក្រក់នោះ នឹងវិនាសសូន្យទៅវិញ។
នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ាទ្រង់នឹងលេបគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ
ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង
ដ្បិតមានទីដុតខ្មោចត្រៀមទុកតាំងពីបូរាណមក អើ ទីនោះបានរៀបចំសំរាប់ស្តេចនោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ពេញហើយដោយភ្លើង គឺជាអស្សាសៈនៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រហូរមកបង្កាត់ភ្លើងនោះ។
ដូចកាលណាភ្លើងរាលឆេះគំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់
ឥតមានអ្នកណាមួយដែលអំពាវនាវដល់ព្រះនាមទ្រង់ ឬដែលដាស់តឿនខ្លួនឯងឲ្យចាប់តោងទ្រង់ឡើង ដ្បិតទ្រង់បានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់អញចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្ត
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងបំផ្លាញគេអស់រលីង នៅគ្រានោះនឹងគ្មានចង្កោមផ្លែនៅដើមទំពាំងបាយជូរ ឬផ្លែល្វានៅដើមល្វាសោះ ស្លឹកទាំងប៉ុន្មាននឹងស្វិតក្រៀម ហើយរបស់ទាំងអស់ដែលអញបានឲ្យដល់គេនឹងសូន្យបាត់ទៅ។
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ
អញនឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញទៅលើឯង ហើយនឹងផ្លុំលើឯងដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ ក៏នឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ
តើមានអ្នកណាដែលអាចនឹងឈរនៅមុខសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បាន តើអ្នកណានឹងធន់នៅបាន ក្នុងពេលដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ឆួលឡើង ឯសេចក្ដីក្រោធរបស់ទ្រង់ នោះក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកសញ្ជែកដោយសារទ្រង់
ទោះទាំងប្រាក់ នឹងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួច ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាដែរ គឺស្រុកទាំងមូលនឹងត្រូវឆេះអស់ទៅ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ទ្រង់ ដ្បិតទ្រង់នឹងធ្វើឲ្យផុតទៅ អើ ទ្រង់នឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅក្នុងស្រុក បានផុតទៅជាមួយរំពេច។
ព្រះយេហូវ៉ាទ្រង់នឹងញែកអ្នកនោះ ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់តែសេចក្ដីអាក្រក់ប៉ុណ្ណោះ តាមអស់ទាំងពាក្យបណ្តាសានៃសេចក្ដីសញ្ញាដែលកត់ក្នុងគម្ពីរក្រឹត្យវិន័យនេះ។
ដ្បិតភ្លើងនៃសេចក្ដីកំហឹងរបស់អញបានឆួលឡើងហើយ ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ទីជ្រៅបំផុត ព្រមទាំងចំរើនឡើងឆេះបន្សុសផែនដី ហើយបង្កាត់ភ្លើងនៅបាតភ្នំទាំងប៉ុន្មានផង