២ ពង្សាវតារក្សត្រ 25:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 លោកដុតព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម លោកដុតចោលអស់ទាំងផ្ទះធំៗ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។ សូមមើលជំពូកអាល់គីតាប9 លោកដុតកំទេចដំណាក់របស់អុលឡោះតាអាឡា ដំណាក់របស់ស្តេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។ សូមមើលជំពូក |
តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។