ដើម្បីឲ្យរាជ្យនោះបានទាបថោក ឥតដែលងើបឡើងទៀតបានឡើយ តែឲ្យបានជាប់នៅ ដោយការរក្សាសញ្ញានោះ
ដើម្បីឲ្យរាជ្យនោះបានទាបថោក ឥតដែលងើបឡើងទៀតបានឡើយ តែឲ្យបានជាប់នៅ ដោយការរក្សាសញ្ញានោះ។
ដើម្បីឲ្យនគរនោះនៅទន់ខ្សោយ មិនអាចបះបោរ ហើយគោរពសម្ពន្ធមេត្រីយ៉ាងហ្មត់ចត់។
ដើម្បីឲ្យនគរនោះនៅទន់ខ្សោយ មិនអាចបះបោរ ហើយគោរពសម្ពន្ធមេត្រីយ៉ាងម៉ត់ចត់។
រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ នឹងពួកវង្សាទ្រង់នឹងបានរួចជីវិត
ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន
ដើមនោះក៏ដុះឡើង ត្រឡប់ជាដើមទំពាំងបាយជូរលូតលាស់ទាបៗ ដែលខ្នែងក៏បែរមកខាងឥន្ទ្រីនោះ ឯឫសក៏នៅពីក្រោមវាដែរ ដូច្នេះដើមនោះបានត្រឡប់ជាដើមទំពាំងបាយជូរ ក៏បែកខ្នែង ហើយចេញត្រួយផង
ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ផងខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ
នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត
អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញបានសន្យាឲ្យពួកគ្រួឯង នឹងវង្សព្ធយុកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងនេះវិញថា សូមឲ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ
ឯការក្រ ហើយនឹងមាន នោះស្រេចនៅព្រះយេហូវ៉ា គឺទ្រង់ដែលបន្ទាបទៅ ហើយគឺទ្រង់ដែលលើកឡើងដែរ