គឺយ៉ាងនោះដែលសេចក្ដីក្រោធនៃព្រះយេហូវ៉ា បានកើតឡើងទាស់នឹងក្រុងយេរូសាឡិម ហើយនឹងស្រុកយូដា ដរាបដល់ទ្រង់បានបោះគេចោលពីចំពោះទ្រង់ចេញ។
អេសេគាល 17:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើឯងរាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬអី ចូរប្រាប់គេថា មើលស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច នឹងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើអ្នករាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬ? ចូរប្រាប់គេថា ស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ? ចូរប្រាប់ពួកគេថា ស្ដេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្ដេចស្រុកយូដា និងពួកនាម៉ឺន នាំយកមកស្រុកបាប៊ីឡូន។ អាល់គីតាប «ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ? ចូរប្រាប់ពួកគេថា ស្ដេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្ដេចស្រុកយូដា និងពួកនាម៉ឺន នាំយកមកស្រុកបាប៊ីឡូន។ |
គឺយ៉ាងនោះដែលសេចក្ដីក្រោធនៃព្រះយេហូវ៉ា បានកើតឡើងទាស់នឹងក្រុងយេរូសាឡិម ហើយនឹងស្រុកយូដា ដរាបដល់ទ្រង់បានបោះគេចោលពីចំពោះទ្រង់ចេញ។
ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលហើយថា អញបានចិញ្ចឹមបីបាច់រក្សាកូន តែវារាល់គ្នាបានបះបោរនឹងអញវិញ
អើ ទាំងមនុស្សខ្លាំងពូកែ នឹងមនុស្សថ្នឹកចំបាំង ទាំងចៅក្រម នឹងហោរា ទាំងគ្រូទាយ នឹងអ្នកចាស់ទុំ
ឯពួកបុត្រាទាំងប៉ុន្មានដែលនឹងកើតពីទ្រង់មក នោះគេនឹងដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
ហើយអញនឹងប្រគល់សេដេគាជាស្តេចយូដា នឹងពួកចៅហ្វាយ ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ នឹងក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ដែលទើបនឹងថយចេញពីឯងរាល់គ្នានោះ
សេដេគា ជាបុត្រនៃយ៉ូសៀសក៏សោយរាជ្យឡើងជំនួសយេកូនា ជាបុត្ររបស់យេហូយ៉ាគីម ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានតាំងឡើងជាស្តេច នៅស្រុកយូដា
គឺហេតុនោះបានជាសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាកើតឡើង ដល់ក្រុងយេរូសាឡិម នឹងស្រុកយូដា ទាល់តែទ្រង់បានបោះបង់ចោលគេចេញពីចំពោះទ្រង់ទៅ ឯសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។
រីឯនៅថ្ងៃ៥ក្នុងខែនោះឯង ដែលជាឆ្នាំទី៥ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌ ដែលមានចំអេងស្លាបធំ ហើយវែង វាហើរមកដល់ព្រៃល្បាណូន កាច់យកចុងដើមតាត្រៅ១
តែឯឯង កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលអញប្រាប់ដល់ឯងចុះ កុំឲ្យឯងមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯង
បណ្តាជនទាំងប៉ុន្មានក៏សួរខ្ញុំថា សូមប្រាប់យើងពីការដែលអ្នកធ្វើទាំងនេះ តើមានន័យដូចម្តេចដល់យើង
អញបានធ្វើឲ្យក្បាលឯងរឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លេងទៅទៀត កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
កាលណាពួកកូនចៅសាសន៍ឯងនឹងសួរដល់ឯងថា សូមប្រាប់ឲ្យយើងដឹងជាឈើទាំង២នេះមានន័យដូចម្តេច
ព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថា តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ គេទូលឆ្លើយថា យើងខ្ញុំយល់ហើយ ព្រះអម្ចាស់
ហេតុដូចម្តេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំបុ័ងដែលខ្ញុំប្រាប់ឲ្យប្រយ័ត ពីដំបែរបស់ពួកផារិស៊ី នឹងពួកសាឌូស៊ីនោះទេ
ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមិនយល់ពាក្យប្រៀបនេះទេឬអី ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងពាក្យប្រៀបប្រដូចបាន
ប៉ុន្តែគេមិនបានយល់សេចក្ដីនោះទេ ព្រោះជាសេចក្ដីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្ដីនោះដែរ
ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ
កាលណាដល់ថ្ងៃក្រោយ កូនឯងសួរថា អស់ទាំងទីបន្ទាល់ នឹងច្បាប់ ហើយបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក តើមានន័យដូចម្តេច
រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច
ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច