ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
អេសេគាល 16:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេនឹងដុតផ្ទះឯងចោល ហើយនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ អញនឹងធ្វើឲ្យឯងលែងប្រព្រឹត្តការសំផឹង ហើយឯងនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងដុតផ្ទះអ្នកចោល ហើយសម្រេចយុត្តិធម៌ដល់អ្នក នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តការពេស្យា ហើយអ្នកនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងដុតផ្ទះរបស់នាង ពួកគេនឹងកាត់ទោសនាងឲ្យស្រីជាច្រើនឃើញ។ យើងនឹងបញ្ឈប់អំពើពេស្យាចាររបស់នាង នាងលែងបង់ប្រាក់ឲ្យសហាយរបស់នាងទៀតហើយ។ អាល់គីតាប ពួកគេនឹងដុតផ្ទះរបស់នាង ពួកគេនឹងកាត់ទោសនាងឲ្យស្រីជាច្រើនឃើញ។ យើងនឹងបញ្ឈប់អំពើពេស្យាចាររបស់នាង នាងលែងបង់ប្រាក់ឲ្យសហាយរបស់នាងទៀតហើយ។ |
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុបនឹងបានជំរះដោយការនោះឯង ហើយនេះជាផលដែលកើតពីការដោះបាបគេចេញ គឺទ្រង់នឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនាបានដូចជាដីសដែលត្រូវកិនកំទេច ដើម្បីឲ្យរូបព្រះទាំងប៉ុន្មាន នឹងរូបព្រះអាទិត្យ បានងើបឡើងវិញមិនរួចជាដរាប
ពួកខាល់ដេក៏ដុតព្រះរាជវាំង នឹងផ្ទះទាំងប៉ុន្មានរបស់បណ្តាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល
អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង
គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សំរាប់ទទួលរួមបវេណី
គេបានបើកកេរខ្មាសរបស់វា ហើយចាប់យកកូនប្រុសកូនស្រីរបស់វា ព្រមទាំងសំឡាប់ខ្លួនវាដោយដាវផង រួចវាមានល្បីឈ្មោះ នៅក្នុងពួកស្រីៗ ដ្បិតគេបានសំរេចទោសដល់វា។
គឺយ៉ាងនោះដែលអញនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីឯងចេញ ព្រមទាំងការសំផឹងរបស់ឯង ដែលជាប់មកពីស្រុកអេស៊ីព្ទផង ឯងនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ
គឺយ៉ាងនោះដែលអញនឹងបំបាត់ការអាស្រូវបារាយណ៍ ពីស្រុកចេញ ដើម្បីនឹងបង្រៀនពួកស្រីៗទាំងអស់ មិនឲ្យប្រព្រឹត្តតាមការអាស្រូវបារាយណ៍នាងតទៅ
ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ អញនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយអញនឹងជំរះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ។
ដូច្នេះ ការនោះនឹងបានជាហេតុ នាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ នឹងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ នឹងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)
បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចំការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំជាទីតាំងព្រះវិហារ នឹងបានដូចជាទីខ្ពស់នៅព្រៃវិញ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា នឹងវិញ្ញាណអសោចិ៍ចេញផុតពីស្រុកដែរ
ដូច្នេះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចកើតមានសេចក្ដីភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់យ៉ាងនោះនៅក្នុងពួកឯងតទៅ។
រួចត្រូវឲ្យប្រមូលអស់ទាំងរបឹបនៅទីក្រុងនោះ មកដាក់នៅនាផ្លូវ ហើយដុតទាំងអស់ចោល ទាំងទីក្រុង នឹងរបឹបទាំងអស់ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ
នោះត្រូវឲ្យគេនាំនាងចេញទៅឯមាត់ទ្វារផ្ទះឪពុក ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសំឡាប់នឹងថ្មទៅ ដ្បិតនាងបានប្រព្រឹត្តការអាស្រូវបារាយក្នុងពួកអ៊ីស្រាអែល ដោយបានធ្វើឲ្យខូចសេចក្ដីបរិសុទ្ធ កាលនៅក្នុងផ្ទះឪពុករបស់ខ្លួននៅឡើយ គឺយ៉ាងនោះដែលត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ។
នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ចេញទៅឯទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ
ឯអ្នកណាដែលធ្វើបាប នោះចូរផ្ចាញ់ផ្ចាលគេ នៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានកោតខ្លាចដែរ