Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 គេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​ឯង នឹង​ចោល​ឯង​ដោយ​ថ្ម ហើយ​ចាក់​ទំលុះ​ឯង​ដោយ​ដាវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 គេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​អ្នក គប់​អ្នក​នឹង​ថ្ម ហើយ​ចាក់​ទម្លុះ​អ្នក​ដោយ​ដាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ពួក​គេ​នឹង​ប្រមូល​បណ្ដា‌ជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 ពួក​គេ​នឹង​ប្រមូល​បណ្ដា‌ជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:40
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ ព្រះ‌ទ្រង់​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សំឡាប់​ពួក​កំឡោះៗ​របស់​គេ​ដោយ​ដាវនៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា​ដល់ ទោះ​ទាំង​កំឡោះ ក្រមុំ ចាស់‌ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ទ្រង់​បាន​ប្រគល់​គេ​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ


នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង នឹង​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ នឹង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់‌កល្ប‌ជានិច្ច


គេ​បាន​បើក​កេរ‌ខ្មាស​របស់​វា ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​វា ព្រម​ទាំង​សំឡាប់​ខ្លួន​វា​ដោយ​ដាវ​ផង រួច​វា​មាន​ល្បី​ឈ្មោះ នៅ​ក្នុង​ពួក​ស្រីៗ ដ្បិត​គេ​បាន​សំរេច​ទោស​ដល់​វា។


អញ​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ទាស់​នឹង​ឯង ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​ឯង​ចេញ ហើយ​សំណល់​របស់​ឯង​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ទៅ ឯពួក​ឯង ដែល​នៅ​សល់ នោះ​នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញ​បង់


ពួក​មនុស្ស​ទាំង​នោះ​នឹង​ចោល​នាង​នឹង​ថ្ម ហើយ​ផ្តិល​នាង​ដោយ​ដាវ គេ​នឹង​សំឡាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ដុត​ផ្ទះ​នាង​ចោល


ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ នឹង​សេចក្ដី​អំនួត​របស់​អំណាច​ឯង​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​ឯង ព្រម​ទាំង​សំណប់​ចិត្ត​ឯង​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​ឯង​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម