អេសេគាល 1:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់គ្នាក៏ហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកបែរឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់គ្នាហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកក្រោយឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វនីមួយៗហើរតម្រង់ទៅមុខឥតងាករេឡើយ តាមវិញ្ញាណជំរុញឲ្យទៅ។ អាល់គីតាប សត្វនីមួយៗហើរតម្រង់ទៅមុខឥតងាករេឡើយ តាមវិញ្ញាណជំរុញឲ្យទៅ។ |
ឯសណ្ឋានមុខរបស់តួទាំងនោះ គឺជាមុខដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារ ព្រមទាំងភាពនឹងតួទាំងនោះផង គ្រប់គ្នាបានហើរត្រង់ទៅខាងមុខរៀងខ្លួន។
តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបំរើ ដែលទ្រង់បានចាត់មក សំរាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្ដីសង្គ្រោះជាមរដកទេឬអី។