Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 1:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ភាព​នៃ​តួ​មាន​ជីវិត​ទាំង​នោះ គឺ​មើល​ទៅ​ដូច​ជា​រងើក​ភ្លើង ហើយ​ក៏​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​នោះ​ក៏​ភ្លឺ​ចាំង ហើយ​មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 រីឯ​សត្វមាន​ជីវិត​ទាំង​នោះ មាន​ទ្រង់​ទ្រាយ​ដូច​ជា​រងើក​ភ្លើង ហើយ​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​ក៏​ភ្លឺ​ចាំង មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មកផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 1:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​កាល​ថ្ងៃ​លិច​ទៅ បាន​ងងឹត​ហើយ នោះ​ឃើញ​មាន​គុក​ភ្លើង​ហុយ​ផ្សែង នឹង​ចន្លុះ​ដែល​ឆេះ​ទៅ​មក​នៅ​កណ្តាល​ដុំ​សាច់​ទាំង​នោះ។


ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់ ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បំរើ​ទ្រង់


ឯ​ជើង​រាល់​តួ​នោះ សុទ្ធ​តែ​ត្រង់ បាត​ជើង​ក៏​ដូច​ជា​បាត​ជើង​នៃ​កូន​គោ ហើយ​ភ្លឺ​ព្រោង‌ព្រាត ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ


ទ្រង់​ក៏​មាន​បន្ទូល​ដល់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក​ថា ចូរ​ឲ្យ​ចូល​ទៅ​កណ្តាល​កង់​ទាំង​នោះ គឺ​ក្រោម​ចេរូប៊ីន ហើយ​កើប​រងើក​ភ្លើង​ពេញ​ដៃ​ទាំង​២ ពី​កណ្តាល​ចេរូប៊ីន​នោះ រួច​បាច​ទៅ​លើ​ទី​ក្រុង​ទៅ អ្នក​នោះ​ក៏​ចូល​ទៅ​នៅ​ចំពោះ​ភ្នែក​ខ្ញុំ


ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ


សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេក‌បន្ទោរ ហើយ​សំលៀក‌បំពាក់​ក៏​ស‌ស្គុស​ដូច​ហិមៈ


ហើយ​ឲ្យ​អ្នក​រាល់​គ្នា ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ‌ចេស្តា​ទ្រង់


ខ្ញុំ​ក៏​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​១​ទៀត ចុះ​មក​ពី​លើ​មេឃ មាន​ពពក​ហ៊ុំ ហើយ​មាន​ឥន្ទ‌ធនូ​នៅ​លើ​ក្បាល មុខ​នៃ​ទេវតា​នោះ​ដូច​ជា​ថ្ងៃ ហើយ​ជើង​ដូច​ជា​បង្គោល​ភ្លើង


ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី


មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង នឹង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម