Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 1:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​មុខ ហើយ​នឹង​ស្លាប នោះ​ដាច់​ពី​គ្នា​ខាង​លើ ស្លាប​២​របស់​រាល់​តួ​នោះ​បាន​ជាប់​ត​គ្នា ហើយ​ស្លាប​២​ទៀត​ក៏​គ្រប​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​មុខ និ​ង​ស្លាប​ពីរ​ជាប់​ត​គ្នា​ត្រដាង​ខាង​លើ ហើយ​ស្លាប​ពីរ​ទៀត​នៅ​គ្រប​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​រូប​កាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុម‌ព័ទ្ធ​រូប​កាយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 1:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពី​លើ​ទ្រង់​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​៦ ក៏​បាំង​មុខ​ដោយ​ស្លាប​២ បាំង​ជើង​ដោយ​ស្លាប​២ ហើយ​ប្រើ​២​សំរាប់​ហើរ


ឯ​ក្រោម​ផ្ទៃ​មេឃ នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត


កាល​ណា​ចេរូប៊ីន​ទៅ​ឯ​ណា នោះ​កង់​ក៏​អម​ទៅ​ជា​មួយ ហើយ​កាល​ណា​ចេរូប៊ីន​កាង​ស្លាប ដើម្បី​ឡើង​ផុត​ពី​ដី នោះ​កង់​ក៏​មិន​ខាន​នឹង​អម​ទៅ​ជា​មួយ​ដែរ


រួច​ចេរូប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ដី នៅ​ចំពោះ​ភ្នែក​ខ្ញុំ មាន​ទាំង​កង់​អម​ទៅ​ផង នោះ​ក៏​ទៅ​ឈរ នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ក៏​សណ្ឋិត​នៅ​ពី​លើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម